នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អញ្ជើញទៅទស្សនាកន្លែងវិនិយោគសំខាន់ៗមួយចំនួនរបស់សហគ្រាសវៀតណាមនៅមីយ៉ាន់ម៉ា

(VOVWORLD) - ក្នុងឱកាសនៃដំណើរទស្សនកិច្ចជាផ្លូវការនៅមីយ៉ាន់ម៉ា នាព្រឹកថ្ងៃទី ១៨ ខែធ្នូ នៅទីក្រុងយ៉ាំងហ្គោន នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអញ្ជើញទៅទស្សនានៅក្រុមហ៊ុនទូរគមនាគមន៍ Mytel។ 
នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អញ្ជើញទៅទស្សនាកន្លែងវិនិយោគសំខាន់ៗមួយចំនួនរបស់សហគ្រាសវៀតណាមនៅមីយ៉ាន់ម៉ា - ảnh 1 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអញ្ជើញទៅទស្សនានៅក្រុមហ៊ុនទូរគមនាគមន៍ Mytel

អញ្ជើញថ្លែងទៅកាន់មន្រ្តីនិងនិយោជិករបស់ក្រុមហ៊ុន Mytel លោកនាយករដ្ឋមន្រ្តីបានស្នើឱ្យ Mytel បន្តលើកកម្ពស់លទ្ធភាពប្រកួតប្រជែង ទាំងខាងបច្ចេកវិទ្យា និងគុណភាពសេវាកម្ម ជាពិសេសផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនបណ្តាក់ទុនរួមគ្នានៅ Mytel ផងដែរ។ ក្នុងឱកាសនេះ នៅទីស្នាក់ការរបស់ Mytel នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិបាល វៀតណាម បានធ្វើជាសាក្សី ក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាង HDBank និង Viettel Global (ដែលជាអគ្គក្រុមហ៊ុនភាគហ៊ុនវិនិយោគអន្តរជាតិ Viettel ជាកម្មសិទ្ធិរបស់ Viettel)។

នាថ្ងៃដដែលនាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអញ្ជើញទៅទស្សនានៅសាខានៃធនាគារវិនិយោគនិងអភិវឌ្ឍន៍វៀតណាម (BIDV) និងបានចូលរួមពិធីបើកការិយាល័យតំណាងដំបូងរបស់ HDBank នៅទីក្រុងយ៉ាំងហ្គោនប្រទេសមីយ៉ាន់ម៉ា រួមទាំងទៅទស្សនាមជ្ឈមណ្ឌលយ៉ាំងហ្គោនរបស់ក្រុមហ៊ុន Thaco ផងដែ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ