នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អញ្ជើញធ្វើជាប្រធានកិច្ចប្រជុំអចិន្ត្រៃយ៍រដ្ឋាភិបាល

(VOVWORLD) - នារសៀលថ្ងៃទី២៨ ខែសីហា នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញធ្វើជាប្រធានកិច្ចប្រជុំអចិន្ត្រៃយ៍រដ្ឋាភិបាលអំពីស្ថានភាព សេដ្ឋកិច្ចសង្គម ថវិការដ្ឋនិងការវិនិយោគជាសាធារណៈ។
អង្គប្រជុំបានស្ដាប់និងពិភាក្សាអំពីរបាយការណ៍វាយតំលៃស្ថានភាពសេដ្ឋកិច្ចសង្គមឆ្នាំ២០១៨ ផែនការសេដ្ឋកិច្ចសង្គមឆ្នាំ២០១៩ ស្ថានភាពថវិការដ្ឋឆ្នាំ ២០១៨និងគម្រោងថវិការដ្ឋឆ្នាំ២០១៩។ ដោយឈរលើលទ្ធផលសកម្មដែល ទទួលបាន អង្គប្រជុំបានព្យាករណ៍ថា គោលដៅសេដ្ឋកិច្ចសង្គមទាំង១២ក្នុងឆ្នាំ ២០១៨នឹងត្រូវបានសម្រេចយ៉ាងពេញលេញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ