នាយករដ្ឋមន្រ្តីលោក Scott Morrison៖ អូស្ត្រាលីមានគោលបំណងពង្រីកសក្ដានុ ភាពយ៉ាងពេញលេញរបស់ទំនាក់ទំនងជាមួយវៀតណាម

(VOVWORLD) - លោក Scott Morrison បានជម្រាបថាខ្លឹមសារស្នូលនៃដំណើរទស្សនកិច្ច នៅវៀតណាមលើកនេះ គឺការបង្កើនកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ច សន្តិសុខនិង កិច្ចសហប្រតិបតិ្តការរវាងប្រជាជននៃប្រទេសទាំងពីរ។ 
នាយករដ្ឋមន្រ្តីលោក Scott Morrison៖ អូស្ត្រាលីមានគោលបំណងពង្រីកសក្ដានុ ភាពយ៉ាងពេញលេញរបស់ទំនាក់ទំនងជាមួយវៀតណាម - ảnh 1 នាយករដ្ឋមន្រ្តីអូស្ត្រាលីលោក Scott Morrison (រូបថត៖ TTXVN)

មុនពេលអញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាមចាប់ពីថ្ងៃទី២២ដល់ថ្ងៃទី២៤ ខែសីហា នាយករដ្ឋមន្រ្តីអូស្ត្រាលីលោក Scott Morrison បានឆ្លើយ សម្ភាសន៍ទីភ្នាក់ងារសារព័ត៌មានវៀតណាមអំពីគោលដៅ អត្ថន័យ និងខ្លឹមសារ សំខាន់ៗនៃដំណើរទស្សនកិច្ច ក៏ដូចជាទិសដៅសហប្រតិបតិ្តការរវាងប្រទេស ទាំងពីរនាពេលខាងមុខផងដែរ។

        លោក Scott Morrison បានជម្រាបថាខ្លឹមសារស្នូលនៃដំណើរទស្សនកិច្ច នៅវៀតណាមលើកនេះ គឺការបង្កើនកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ច សន្តិសុខនិង កិច្ចសហប្រតិបតិ្តការរវាងប្រជាជននៃប្រទេសទាំងពីរ។ អូស្ត្រាលីនិងវៀតណាម បានចែករំលែកទស្សនៈវិស័យស្រដៀងគ្នាចំពោះតំបន់និងពិភពលោក។ ប្រទេស ទាំងពីរសុទ្ធតែគាំទ្រពាណិជ្ជកម្មបើកចំហនិងសេរីភាពនៅសមុទ្រ។ ក្នុងដំណើរ ទស្សនកិច្ចលើកនេះ នាយករដ្ឋមន្រ្តីលោក Scott Morrision មានគោលបំណងជួប ពិភាក្សាការងារជាមួយនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ដើម្បីចាត់វិធានការធ្វើអោយស៊ីជំរៅថែមទៀតនូវទំនាក់ទំនងពាណិជ្ជកម្មនិងវិនិយោគទ្វេភាគី។

        ក្នុងឆ្នាំ២០២០ វៀតណាមនឹងចូលកាន់តំណែងជាប្រធានអាស៊ាននិងសមា ជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ នាយករដ្ឋមន្រ្តី អូស្ត្រាលីលោក Scott Morrison បានសង្កត់ធ្ងន់ថា ទាំងអូស្ត្រាលីនិងវៀតណាម សុទ្ធតែចង់ឃើញតំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិកមួយប្រកបដោយសុវត្ថិភាព ខាងយុទ្ធសាស្ត្រ ស្ថិរភាពខាងសេដ្ឋកិច្ចហើយមានអធិបតេយ្យភាពខាងនយោបាយ។រដ្ឋាភិបាលអូស្ត្រាលីសន្យាបង្កើនទំនាក់ទំនងរវាងអូស្ត្រាលីជាមួយ អាស៊ាន សំដៅកសាងតំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិកមួយដែលអភិវឌ្ឍ ដោយលក្ខណៈបើកចំហ គ្រប់ជ្រុងជ្រោយនិងសម្បូររុងរឿង ព្រមទាំងជាតំបន់ មួយដែលមានពាណិជ្ជកម្មសេរី ហើយសិទ្ធិរបស់ប្រទេសទាំងអស់ត្រូវបានគោរព ដូចគ្នាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ