នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc៖ ក្នុងគ្រប់ស្ថានភាព គឺត្រូវ​តែរក្សាសន្តិសុខជាតិឲ្យបានរឹងមាំ

(VOVWORLD) - លោក Nguyen Xuan Phuc បានសង្តត់ធ្ងន់ថា៖ មិនថានៅក្នុងស្ថានភាពណាឡើយ កងកម្លាំងនគរបាលប្រជាជនគឺត្រូវរក្សាយ៉ាងរឹងមាំនូវសន្តិសុខជាតិ សណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គម បង្កើតបរិយាកាសសន្តិភាពស្ថេរភាពនិងអំណោយផល ក្នុងការកសាងនិងអភិវឌ្ឍប្រទេសជាតិ។
នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc៖ ក្នុងគ្រប់ស្ថានភាព គឺត្រូវ​តែរក្សាសន្តិសុខជាតិឲ្យបានរឹងមាំ - ảnh 1 នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

នាព្រឹកថ្ងៃទី ១១ ខែមករា នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទៅពិនិត្យការងារបស់កងកម្លាំងសន្តិសុខនគរបាលលប្រជាជន។

អញ្ជើញថ្លែងនៅទីនេះ លោក Nguyen Xuan Phuc បានសង្តត់ធ្ងន់ថា៖ មិនថានៅក្នុងស្ថានភាពណាឡើយ កងកម្លាំងនគរបាលប្រជាជនគឺត្រូវរក្សាយ៉ាងរឹងមាំនូវសន្តិសុខជាតិ សណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គម បង្កើតបរិយាកាសសន្តិភាពស្ថេរភាពនិងអំណោយផល ក្នុងការកសាងនិងអភិវឌ្ឍប្រទេសជាតិ។ លោកនាយករដ្ឋមន្ត្រីបានអះអាងថា៖

“អង្គភាពនគរបាលទាំងអស់គឺត្រូវបន្តជ្រួតជ្រាបយ៉ាងជ្រាលជ្រៅ និងអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវរាល់គោលការណ៍ គោលមាគ៌ារបស់បក្ស រដ្ឋ ស្ដីពីកិច្ចការពារសន្តិសុខជាតិ បង្កើនសមត្ថភាពប្រយុទ្ធ ឥតឈប់ឈរ ការពារជាដាច់ខាតនូវរាល់សកម្មភាពរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់បក្សនិងរដ្ឋគោលដៅ ស្ថាប័នដ៏សំខាន់ៗ គណប្រតិភូអន្តរជាតិ និងព្រឹត្តិការណ៍សំខាន់ៗរបស់ប្រទេសជាតិ។ នៅពេលខាងមុខ គឺត្រូវផ្តោតការយកចិត្តទុកដាក់លើកិច្ចការពារដាច់ខាតនូវសកម្មភាពនៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិព្រឹត្តិការណ៍នៃឆ្នាំអាស៊ាន និងមហាសន្និបាតបក្សគ្រប់ជាន់ថ្នាក់ ឆ្ពោះទៅមហាសន្និបាតទូទាំងប្រទេសលើកទី ១៣ របស់បក្សផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ