នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc៖ ខេត្ត Hoa Binh ចាំបាច់ត្រូវទាញយកប្រយោជន៍ពីសក្តានុពលនៃទីតាំងដែលនៅជាប់ទីក្រុងហាណូយក្នុងការអភិវឌ្ឍ

(VOVWORLD) - លោកនាយករដ្ឋមន្រ្តីបានស្នើឱ្យខេត្តផ្តោតការយកចិត្តទុកដាក់លើការរៀបចំផែនការមេស្ដីពីការអភិវឌ្ឍ សម្រាប់រយៈពេល ២០២១ - ២០៣០ ដោយមានចក្ខុវិស័យដល់ឆ្នាំ ២០៥០។
នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc៖   ខេត្ត Hoa Binh ចាំបាច់ត្រូវទាញយកប្រយោជន៍ពីសក្តានុពលនៃទីតាំងដែលនៅជាប់ទីក្រុងហាណូយក្នុងការអភិវឌ្ឍ - ảnh 1ទិដ្ឋភាពនៃជំនួប (រូបថត៖ TTXVN)

នាថ្ងៃទី ១០ មករា នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានជួបធ្វើការជាមួយថ្នាក់ដឹកនាំ ខេត្ត Hoa Binh ។ ថ្លែងនៅក្នុងជំនួបនេះ លោកនាយយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ខេត្តចាំចាច់ត្រូវទាញយកផលប្រយោជន៍ពីសក្តានុពលនៃទីតាំងនៅផ្លូវក្រវ៉ាត់លេខ ៥ ជាប់នឹងទីក្រុងហាណូយ ជាពិសេសលើវិស័យទេសចរណ៍ និងពាណិជ្ជកម្ម។ ទន្ទឹមនឹងនោះ ផ្តោតការយកចិត្តទុកដាក់ថែរក្សានិងលើកកម្ពស់តម្លៃវប្បធម៌របស់ជនជាតិភាគតិចនៅក្នុងតំបន់។ លោកនាយករដ្ឋមន្រ្តីបានស្នើឱ្យខេត្តផ្តោតការយកចិត្តទុកដាក់លើការរៀបចំផែនការមេស្ដីពីការអភិវឌ្ឍ សម្រាប់រយៈពេល ២០២១ - ២០៣០ ដោយមានចក្ខុវិស័យដល់ឆ្នាំ ២០៥០។ ទន្ទឹមនឹងនេះខេត្តចាំបាច់ត្រូវរៀបចំរចនាសម្ព័ន្ធវិស័យពាក់ព័ន្ធនានាឡើងវិញជាពិសេសកសិកម្មផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ