នាយករដ្ឋមន្រ្តីវៀតណាម លោក Pham Minh Chinh ជួបសម្ដែងការគួរសមជាមួយ ប្រធានព្រឹទ្ធសភាកម្ពុជាសម្ដេច សាយ ឈុំ

(VOVWORLD) - នារសៀលថ្ងៃទី៨ ខែវិច្ឆិកា នៅរាជធានីភ្នំពេញ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Pham Minh Chinh បានជួបសម្ដែងការគួរសមជាមួយប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេច សាយ ឈុំ។
នាយករដ្ឋមន្រ្តីវៀតណាម លោក Pham Minh Chinh ជួបសម្ដែងការគួរសមជាមួយ ប្រធានព្រឹទ្ធសភាកម្ពុជាសម្ដេច សាយ ឈុំ - ảnh 1នាយករដ្ឋមន្រ្តីវៀតណាម លោក Pham Minh Chinh ជួបសម្ដែងការគួរសមជាមួយប្រធានព្រឹទ្ធសភាកម្ពុជាសម្ដេច សាយ ឈុំ។ (រូបថត៖ VOV)

នៅទីនេះ មេដឹកនាំទាំងពីរបានសម្តែងនូវក្តីសោមនស្សរីករាយចំពោះការអភិវឌ្ឍដ៏ល្អប្រសើរនៃទំនាក់ទំនងវៀតណាម-កម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ; វាយតំលៃខ្ពស់ចំពោះការដែលភាគីទាំងពីររក្សាបាននូវការផ្លាស់ប្តូរ និងការជួបប្រាស្រ័យជាន់ខ្ពស់ជាប្រចាំលើគ្រប់បណ្តាញ សម្របសម្រួលគ្នារៀបចំប្រកបដោយជោគជ័យនូវសកម្មភាពដ៏មានអត្ថន័យជាច្រើនក្នុង “ឆ្នាំមិត្តភាពវៀតណាម - កម្ពុជា កម្ពុជា - វៀតណាមឆ្នាំ ២០២២” អបអរសាទរខួបលើកទី ៥៥ នៃការបង្កើតទំនាក់ទំនងការទូត; ពង្រីកបានយ៉ាងល្អនូវយន្តការសហប្រតិបត្តិការទ្វេភាគី ក៏ដូចជាកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអន្តរជាតិ តំបន់ និងអនុតំបន់ ក្នុងនោះមានវេទិកាសភាពហុភាគីផងដែរ។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសម្ដែងគោលបំណងថា ព្រឹទ្ធសភាកម្ពុជានឹងបន្តគាំទ្រចំពោះការពង្រឹងថែមទៀតនូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ: យកចិត្តទុកដាក់ ជួយឧបត្ថម្ភប្រជាជនដើមកំណើតវៀតណាមឲ្យបានរស់នៅ ធ្វើការប្រកបដោយស្ថិរភាព និងធ្វើសមាហរណកម្មបានយ៉ាងល្អក្នុងសង្គមនៃប្រទេសសាមី; បង្កើតច្រករបៀងគតិយុត្តសម្រាប់សហគ្រាសវៀតណាមវិនិយោគ និងធ្វើអាជីវកម្មប្រកបដោយភាពងាយស្រួល និងយូរអង្វែងនៅកម្ពុជា ដើម្បីផលប្រយោជន៍ជាក់ស្តែងរបស់ប្រជាជននៃប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ