នាយករដ្ឋមន្រ្តីវៀតណាមជួបសំណេះសំណាលជាមួយអង្គភាពអាជីវកម្មគំរូ

(VOVworld) - នាយប់ថ្ងៃទី១៣ ធ្នូ នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្រ្តីវៀតណាម
លោក Nguyen Tan Dung បានជួបសំណេះសំណាលជាមួយអង្គភាពអាជីវកម្មដែល
ចូលរួមវេទិការអង្គភាពអាជីវកម្មវៀតណាមឆ្ពោះទៅសហគមន៍សេដ្ឋកិច្ចអាស៊ាន។
នៅទីនេះ លោក Nguyen Tan Dung បានវាយតំលៃខ្ពស់ចំពោះរាល់ ការរួមវិភាគទាន
សំខាន់របស់សហគមន៍អង្គភាពអាជីវកម្មវៀតណាមចូលក្នុង សមិទ្ធិផលអភិវឌ្ឍន៍
សេដ្ឋកិច្ចសង្គមនិងដំណើរការសមាហរណកម្មអន្តរជាតិដែលចំណុចស្នូលនោះគឺ
សមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិរបស់ប្រទេសជាតិ។លោកនាយករដ្ឋមន្រ្តីបាន
អះអាងថា វៀតណាមបានអនុវត្តន៍កិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីចំនួន១០និង
ត្រៀមរៀបចំចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ឆ្លងមហាសមុទ្រ
ប៉ាស៊ីហ្វិក (TPP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយ សហភាពអឺរ៉ុប។កិច្ច
ព្រមព្រៀងទាំងនេះមិនត្រឹមតែទាក់ទាញយ៉ាងខ្លាំងនូវការ វិនិយោគពីបរទេស
ប៉ុណ្ណោះទេ ថែមទាំងជំរុញខ្លាំងការនាំចេញ រួមចំណែកក្នុង កំណើនសេដ្ឋកិច្ចនិង
ជួយឲ្យអង្គភាពអាជីវកម្មរីកធំធាត់ជាបណ្ដើរៗអំពីសមត្ថភាពគ្រប់គ្រងនិងសមត្ថ
ភាពប្រកួតប្រជែងទៀតផង។នាយករដ្ឋមន្រ្តីលោក Nguyen Tan Dung បានលើក
ច្បាស់ថា៖
“គ្មានវិធីណាផ្សេងក្រៅពីយើងត្រូវធ្វើសមាហរណកម្មដើម្បីអភិវឌ្ឍន៍ ដើម្បីធ្វើឧស្សា
ហូបនីយកម្ម ទំនើបភាវូបនីយកម្ម ដើម្បីអភិវឌ្ឍន៍កាន់តែលឿននិងនិរន្តរភាព ដើម្បី
កសាងប្រទេសវៀតណាមមួយប្រជាជនសម្បូរធូធារ ប្រទេសខ្លាំងមាំមួន ប្រជាធិប
តេយ្យ សមភាពនិងអរិយ្យធម៌។ចង់ធ្វើបានដូច្នេះយើងត្រូវធ្វើសមាហរណកម្ម ប៉ុន្តែ
សមាហរណកម្មគឺត្រូវប្រកួតប្រជែង។អង្គភាពអាជីវកម្មជាកម្លាំង ស្នូលក្នុងការ
ប្រកួតប្រជែង។រដ្ឋាភិបាលនឹងបង្កលក្ខណៈងាយស្រួលទាំងអស់ ទីមួយគឺទីផ្សារ
ទីពីរគឺកែលំអររបប ច្បាប់ និងកែទម្រង់បែបបទដើម្បីកាត់បន្ថយ ចំណាយ និង
ពេលវេលាសំរាប់អង្គភាពអាជីវកម្ម ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែង”។
នាយករដ្ឋមន្រ្តីវៀតណាមជួបសំណេះសំណាលជាមួយអង្គភាពអាជីវកម្មគំរូ - ảnh 1
នាយករដ្ឋមន្រ្តីលោក Nguyen Tan Dung ថតរូបអនុស្សាវរីយ៍ជាមួយតំណាងនៃអង្គភាពអាជីវកម្មគំរូ

នារសៀលថ្ងៃដដែល នាយករដ្ឋមន្រ្តីលោក Nguyen Tan Dung បានជួបសន្ទនាជា
មួយអង្គភាពអាជីវកម្មនៃវិស័យឧស្សាហពាណិជ្ជកម្មដើម្បីផ្លាស់ប្ដូរអំពីទិសដៅ
និងដំណោះស្រាយមួយចំនួនដើម្បីជំរុញខ្លាំងសមាហរណកម្មសេដ្ឋកិច្ចអន្តរ
ជាតិ។លោក Nguyen Tan Dung បានសំណូមពរឲ្យក្រសួងឧស្សាហពាណិជ្ជកម្ម
ត្រួតពិនិត្យ បំពេញបន្ថែម និងកែលំអរយន្តការគោលនយោបាយ ហើយកែទម្រង់
បែបបទរដ្ឋបាល បង្កលក្ខណៈងាយស្រួលសំរាប់អង្គភាពអាជីវកម្ម ផ្សាភ្ជាប់ជា
មួយការកសាងយុទ្ធសាស្ត្រ ផែនការមេអភិវឌ្ឍន៍ក្នុងខឿនសេដ្ឋកិច្ចទីផ្សារនិង
ធ្វើសមាហរណកម្មសេដ្ឋកិច្ចកាន់តែស៊ីជំរៅពីមួយថ្ងៃទៅមួយថ្ងៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ