នាយករដ្ឋមន្រ្តីវៀតណាមទទួលជួបសន្ទនាជាមួយប្រធានាធិបតីហុងគ្រី

(VOVworld) - នារសៀលថ្ងៃទី២៧ វិច្ឆិកា នៅទីស្ដីការរដ្ឋាភិបាល នាយករដ្ឋមន្រ្តីវៀត
ណាមលោក Nguyen Tan Dung បានទទួលជួបសន្ទនាជាមួយប្រធានាធិបតីហុងគ្រី
លោក Ader Janos ដែលកំពុងបំពេញទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាម។នៅទីនេះ
លោក Nguyen Tan Dung បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលវៀតណាមមានគោលបំណង
បង្កើនកិច្ចសហប្រតិបតិ្តការនិងសហការយ៉ាងស្អិតរមួតជាមួយរដ្ឋាភិបាលហុងគ្រី ដើម្បីលាតត្រដាងអនុវត្តបណ្ដាខ្លឹមសារសហប្រតិបតិ្តការរវាងប្រទេសទាំង២លើ
គ្រប់វិស័យ ជាពិសេសគឺសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគ។

នាយករដ្ឋមន្រ្តីវៀតណាមទទួលជួបសន្ទនាជាមួយប្រធានាធិបតីហុងគ្រី - ảnh 1
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung (ខាងស្ដាំ)
និងប្រធានាធិបតីហុងគ្រីលោក Ader Janos (រូបថត៖VGP)


លោក Nguyen Tan Dung បានស្នើរឲ្យភាគីទាំង២លើកកំពស់ប្រសិទ្ធភាពប្រតិបត្តិ
របស់គណៈកម្មាធិការអន្តររដ្ឋាភិបាល ព្រមទាំងស្នើរឲ្យហុងគ្រីគាំទ្រដើម្បីឆាប់
សម្រេចនិងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-EUដែល
នឹងជំរុញយ៉ាងខ្លាំងក្លាទំនាក់ទំនងពាណិជ្ជកម្មវិនិយោគរវាងវៀតណាមនិងEU
និយាយរួមនិងរវាងប្រទេសទាំង២និយាយដោយឡែក។
រីឯខ្លួនវិញ លោកប្រធានាធិបតី Ader Janos បានឲ្យដឹងថា ហុងគ្រីយកចិត្តទុកដាក់
ដល់ការនាំចូលទំនិញកសិផលពីវៀតណាម មាលគោលបំណងសហប្រតិបតិ្តការ
លើវិស័យជាឧត្តមភាពរបស់ប្រទេសនេះគឺឱសថ និងជួយឧបត្ថម្ភវៀតណាមក្នុង
វិស័យគ្រប់គ្រងប្រភពទឹក ដោះស្រាយនិងផ្គត់ផ្គង់ទឹកស្អាត។លោក Ader Janos ក៏
បានស្នើរថា នឹងបង្កលក្ខណៈងាយស្រួលសំរាប់អ្នកជំនាញការវៀតណាមដែល
កំពុងត្រូវបានបណ្ដុះបណ្ដាលក្នុងវិស័យអគ្គីសនីនុយគ្លេអ៊ែរនៅប្រទេសសាម៉ី
ចូលរួមស្រាវជ្រាវជាក់ស្ដែងក្នុងដំណើរការបង្កើតគម្រោងការណ៍វិនិយោគទុននិង
សាងសង់រោងចក្រអគ្គីសនីនុយគ្លេអ៊ែរថ្មីរបស់ប្រទេសនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ