នាយករដ្ឋមន្រ្តីវៀតណាមទទួលជួបសន្ទនាជាមួយរដ្ឋមន្រ្តីក្រសួងព័ត៏មានម៉ីយ៉ាន់ម៉ា

នាយករដ្ឋមន្រ្តីវៀតណាមទទួលជួបសន្ទនាជាមួយរដ្ឋមន្រ្តីក្រសួងព័ត៏មានម៉ីយ៉ាន់ម៉ា - ảnh 1
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung (ខាងស្ដាំ)និង
រដ្ឋមន្រ្តីក្រសួងព័ត៏មានម៉ីយ៉ាន់ម៉ាលោក Ye Htut (រូបថត៖VGP)


(VOVworld) - នៅជំនួបសន្ទនាជាមួយរដ្ឋមន្រ្តីក្រសួងព័ត៏មានម៉ីយ៉ាន់ម៉ាលោក Ye
Htut នារសៀលថ្ងៃទី២០ មករា នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung បានសម្ដែងគោលបំណងថា វៀតណាមនិងម៉ីយ៉ាន់ម៉ាជំរុញខ្លាំងថែមទៀតទំនាក់
ទំនងសហប្រតិបតិ្តការលើវិស័យនយោបាយ ការទូត រួមគ្នាក្នុងការរួមវិភាគទាន
កសាងសហគមន៍អាស៊ាននាឆ្នាំ២០១៥ សហប្រតិបតិ្តការធានាសន្តិភាពនិង
សន្តិសុខក្នុងតំបន់ ក៏ដូចជា​ជំរុញកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ច ពាណិជ្ជកម្ម
វិនិយោគ ទេសចរណ៍ផងដែរ។លោក Nguyen Tan Dung បានស្នើឲ្យរដ្ឋាភិបាល
ម៉ីយ៉ាន់ម៉ាឆាប់អនុញ្ញតិឲ្យអង្គភាពអាជីវកម្មវៀតណាមបើកទូលាយសេវាកម្ម
ទូមនាគមន៍ និងបើកសាខាធនាគារវៀតណាមនៅម៉ីយ៉ាន់ម៉ា ព្រមទាំងជំរុញ
កិច្ចសហប្រតិបតិ្តការលើវិស័យផ្សព្វផ្សាយនិងសារព័ត៏មាន ដើម្បីប្រទេសទាំង២ ប្រជាជាតិទាំង២យល់ដឹងគ្នាថែមទៀត ផ្សាភ្ជាប់រួមគ្នាសហប្រតិបត្តិការ
អភិវឌ្ឍន៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ