នាយករដ្ឋមន្រ្តីវៀតណាម៖បង្កើនទំនាក់ទំនងទ្វេភាគីវៀតណាមអាមេរិក ឲ្យខ្លាំងក្លាថែមទៀត។

                     

នាយករដ្ឋមន្រ្តីវៀតណាម៖បង្កើនទំនាក់ទំនងទ្វេភាគីវៀតណាមអាមេរិក ឲ្យខ្លាំងក្លាថែមទៀត។ - ảnh 1
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung ទទួលជួបសន្ទនាជាមួយ
ព្រឹទ្ឋសមាជិកអាមេរិក លោកBenjamin Cardin(រូបថត អិនធឺណែត)

Vovworld-នាព្រឹកថ្ងៃទី២៨ឧសភានៅទីក្រុងហាណូយ(វៀតណាម)ក្នុងពិធីទទួលជួប
សន្ទនាជាមួយព្រឹទ្ឋសមាជិកអាមេរិក លោកBenjamin Cardinប្រធានអនុគណះកម្មការ
បូពា៏ប៉ាស៊ីហ្វិកដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាមនាយករដ្ឋមន្រ្តីវៀត
ណាមលោក Nguyen Tan Dung បានអះអាងថា៖វៀតណាមគោរពទំនាក់ទំនង​ជាមួយ
 អាមេរិក។វៀតណាមមានបំណងរួមជាមួយអាមេរិកពង្រីកទំនាក់ទំនងសហប្រតិ
បត្តិការទ្វេភាគីលើគ្រប់វិស័យនិងបញ្ចប់ការចរចារស្តីពីកិច្ចព្រមព្រៀងដៃគូអ​ន្តរ
ប៉ាស៊ីហ្វិក(TPP)យ៉ាងឆាប់ៗ។លោក Nguyen TanDungបានថ្លែងអំណរគុណចំពោះ
ភាគីអាមេរិកដែលបានឡើងសំលេងប្រឆាំងជំទាស់ការដែលចិនបានដាក់ស្ថានីយ៍
ខួង​Haiyang Shiyou៩៨១ដោយខុសច្បាប់ចូលក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខនិងតំបន់
ខ្ពង់រាបបាតសមុទ្ររបស់វៀតណាម។លោក Nguyen Tan Dungមានបំណងថា៖អាមេរិកបន្តមានសំលេងយ៉ាងខ្លាំងក្លាថែមទៀតក្នុងការបរិហាររាល់អំពើរំលោភលើ
ច្បាប់អន្តរជាតិដូចពោលខាងលើរបស់ភាគីចិន។ស្តីពីលទ្ឋផលដែលទទួលបានក្នុង
ការចរចារ​ជាមួយលោក Nguyen Sinh Hung ប្រធានរដ្ឋសភានិងលោកPham Binh Minhឧបនាយករដ្ឋមន្រ្តីវៀតណាមលោកBenjamin Cardinអះអាងថា៖អាមេរិកមាន
បំណងចង់ជំរុញខ្លាំងទំនាក់ទំនងសហប្រតិបត្តិការជាមួយវៀតណាមលើច្រើនវិស័យ។
លោកជឿជាក់ថា៖វៀតណាមអាមេរិកនិងបណ្តាប្រទេសផ្សេងទៀតនឹងឆាប់បញ្ចាប់
TPP។ស្តីពីបំរែបំរួលដ៍ស្មុគស្មាញនៅសមុទ្រខាងកើតព្រឹទ្ឋសមាជិកBenjamin Cardinបាន
សំដែង​អាកប្បកិរិយាអរិចិត្តការព្រួយបារម្មណ៍ដ៍ជ្រាលជ្រៅចំពោះអំពើបង្ករឿងហេតុរ
បស់ចិន។លោកក៍ចាត់ទុកដែរថាការដែលចិនដាក់ស្ថានីយ៍ខួងដោយខុសច្បាប់ចូល
ក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខនិងតំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាមជាការរំលោភ
លើច្បាប់អន្តរជាតិដ៍ធ្ងន់ធ្ងរបង្កស្ថានភាពណ៍អស្ថិរភាពគំ​រាមកំហែងដោយផ្ទាល់ដល់
សន្តិភាពសន្តិសុខសុវត្ថិភាពនាវាចរណ៍នៅសមុទ្រខាងកើត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ