នាយករដ្ឋមន្រ្តីវៀតណាមបញ្ចប់ដោយជោគជ័យដំណើរទស្សនកិច្ចការងារនៅកូរ៉េខាងត្បូង

(VOVworld) - នារសៀលថ្ងៃទី១២ ធ្នូ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan
Dung និងគណៈប្រតិភូវៀតណាមបានចាកចេញពីទីក្រុង Busan របស់កូរ៉េខាងត្បូង បញ្ចប់ប្រកបដោយជោគជ័យដំណើរចូលរួមសន្និសីទកំពូលរំលឹកខួបអនុស្សាវរីយ៍
លើកទី២៥នៃទិវាបង្កើតទំនាក់ទំនងការទូតអាស៊ាន-កូរ៉េខាងត្បូងនិងបំពេញ
ទស្សនកិច្ចនៅប្រទេសនេះចាប់ពីថ្ងៃទី១០ដល់ទី១២ ធ្នូ។

នាយករដ្ឋមន្រ្តីវៀតណាមបញ្ចប់ដោយជោគជ័យដំណើរទស្សនកិច្ចការងារនៅកូរ៉េខាងត្បូង - ảnh 1
នាយករដ្ឋមន្រ្តី Nguyen Tan Dung ចូលរួមសន្និសីទកំពូលរំលឹកខួប អនុស្សាវរីយ៍លើកទី២៥នៃទិវាបង្កើតទំនាក់ទំនងការទូតអាស៊ាន-កូរ៉េខាងត្បូង


ឆ្លើយសម្ពាសជាមួយមជ្ឈដ្ឋានអ្នកយកព័ត៏មានក្នុងឱកាសនេះ អនុរដ្ឋមន្រ្តីការបរ
ទេសវៀតណាមលោក Dang Minh Khoi បានអះអាងថា វៀតណាមបានមានការរួម
វិភាគទានយ៉ាងសកម្មក្នុងការជោគជ័យនៃសន្និសីទ។វៀតណាមបានចូលរួម
កសាងនិងលាតត្រដាងអនុវត្តផែនការធ្វើសកម្មភាពនានាជំរុញទំនាក់ទំនងរវាង
អាស៊ាននិងកូរ៉េខាងត្បូង ក៏ដូចជាប្រមូលផ្ដុំរាល់ទិសដៅសំខាន់សំរាប់ការអភិ
វឌ្ឍន៍ទំនាក់ទំនងនាពេលអនាគតទៀតផង។
វាយតំលៃចំពោះអត្ថន័យនិងលទ្ធផលនៃដំណើរទស្សនកិច្ចការងារនៅកូរ៉េខាង
ត្បូងរបស់នាយករដ្ឋមន្រ្តី Nguyen Tan Dung ជាពិសេសគឺការចុះហត្ថលេខាលើ
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ទ្វេភាគី អនុរដ្ឋមន្រ្តី Dang Minh Khoi បាន
សង្កត់ធ្ងន់ថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងFTAនេះ ជាលទ្ធផលលេចធ្លោរ
នៃដំណើរទស្សនកិច្ច និងជាព្រឹត្តិការណ៍មានអត្ថន័យដ៏សែនសំខាន់ចំពោះទំនាក់
ទំនងវៀតណាម-កូរ៉េខាងត្បូង។កិច្ចព្រមព្រៀងនេះ មានតួនាទីសំខាន់ចំពោះការ
ជំរុញកិច្ចសហប្រតិបតិ្តការពាណិជ្ជកម្មទ្វេភាគី ឆ្ពោះទៅគោលដៅទទួលបាន
តំលៃប្រាក់ពាណិជ្ជកម្មចំនួន៧០ពាន់លានដុល្លារអាមេរិកនាឆ្នាំ២០២០។វា ក៏
នឹងជួយជំរុញការវិនិយោគរបស់អង្គភាពអាជីវកម្មកូរ៉េខាងត្បូងចូលក្នុងវៀត
ណាម រួមចំណែកនាំទំនាក់ទំនងដៃគូសហប្រតិបតិ្តការយុទ្ធសាស្ត្ររវាង
ប្រទេសទាំង២ឡើងកំពស់ថ្មី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ