នាយករដ្ឋមន្រ្តីវៀតណាមបំផុសចលនារប្រឡងប្រណាំងស្នេហារជាតិ

(VOVworld) - ក្រោយពីធ្វើការរយៈពេល២ថ្ងៃ មហាសន្និបាតប្រឡងប្រណាំង
ស្នេហារជាតិទូទាំងប្រទេសវៀតណាមលើកទី៩បានបិទបញ្ចប់នារសៀលថ្ងៃ ទី៧
ធ្នូ នៅរដ្ឋធានីហាណូយ។
នាយករដ្ឋមន្រ្តីវៀតណាមបំផុសចលនារប្រឡងប្រណាំងស្នេហារជាតិ - ảnh 1
លោកនាយករដ្ឋមន្រ្តី Nguyen Tan Dung បំផុសចលនាប្រឡងប្រណាំងស្នេហារជាតិ
ដំណាក់កាល២០១៦-២០២០។

តាងនាមរដ្ឋាភិបាលនិងក្រុមប្រឹក្សាប្រឡងប្រណាំង​ លើកសរសើរមជ្ឈឹម នាយក
រដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung បានបំផុសចលនាប្រឡងប្រណាំងនៅ
ទូទាំងប្រទេសក្នុងដំណាក់កាល២០១៦-២០២០ ក្រោមប្រធានបទ​ “សាមគ្គីភាព
ឆ្នៃប្រឌិត ប្រឡងប្រណាំងកសាងងនិងការពារមាតុប្រទេស” ដែលប្រមូលផ្ដុំទៅលើខ្លឹម
សារស្នូលចំនួន៥។មុនបង្អស់ ជំរុញខ្លាំងចលនាប្រឡង ប្រណាំងដោយមានខ្លឹម
សារជាក់ស្ដែង មានប្រសិទ្ធិភាព ខំប្រឹងប្រែងអនុវត្តន៍ ប្រកបដោយជោគជ័យនូវ
គោលដៅ ភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។លោកនាយករដ្ឋមន្រ្តី Nguyen Tan
Dung បានសង្កត់ធ្ងន់ថា៖
“ចលនាប្រឡងប្រណាំងគប្បីផ្ដោតទៅលើការសិក្សារៀនសូត្រនិងធ្វើតាមគំរូ
សីលធម៌លោកប្រធានហូជីមិញ លើកកំពស់សមត្ថភាពនិងកម្លាំងផ្ទៃក្នុងរបស់
បក្ស កសាងបក្សរឹងមាំនិងស្មោះត្រង់។លើកកំពស់សមត្ថភាពគ្រប់គ្រងរដ្ឋ ជំរុញ
ខ្លាំងការងារបង្ការប្រឆាំងអំពើពុករលួយ ភាពខ្ជះខ្ជាយ។កសាងផែនមហាសាមគ្គី
ភាពជាតិ ទាំងមូល ទាក់ទាញប្រភពកម្លាំងឆ្នៃប្រឌិតរបស់ប្រជាជនគ្រប់ស្រទាប់
រួមចំណែកសកម្មក្នុង ការអនុវត្តន៍ប្រកបដោយជោគជ័យនូវភារកិច្ចអភិវឌ្ឍន៍
សេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ