នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung ចូលរួមសន្និសីទកំពូលអាស៊ានលើកទី២៥

(VOVworld) - ទទួលសេចក្ដីអញ្ជើញរបស់ប្រធានាធិបតីមីយ៉ាន់ម៉ាលោក Thein Sein
នាថ្ងៃទី១១វិច្ឆិកា នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung ដឹកនាំគណៈ
ប្រតិភូជាន់ខ្ពស់វៀតណាម បានទៅចូលរួមសន្និសីទកំពូលអាស៊ានលើកទី២៥និង
សន្និសីទកំពូលទាក់ទិននានានៅរដ្ឋធានី Nay Pyi Taw នៃប្រទេសមីយ៉ាន់ម៉ាចាប់ពីថ្ងៃ
ទី១២ដល់ទី១៣វិច្ឆិកា។

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung ចូលរួមសន្និសីទកំពូលអាស៊ានលើកទី២៥ - ảnh 1
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung


វៀតណាមចូលរួមសន្និសីទគឺសំដៅរួមវិភាគទានសំរាប់ចំណងសាមគ្គីភាពនិងឯក
ភាពរបស់អាស៊ាន ពង្រីកតួនាទីជាមជ្ឈមណ្ឌលរបស់អាស៊ានព្រមទាំងជំរុញការ
សម្រេចគោលដៅកសាងសហគមន៍អាស៊ានឆ្នាំ២០១៤ និងកំណត់ទិសដៅសំរាប់
ដំណាក់កាលអភិវឌ្ឍន៍របស់សមាគមក្រោយពីឆ្នាំ២០១៥។
ក៏ក្នុងឱកាសនេះដែរ អ្នកយកព័ត៏មាននៃវិទ្យុសម្លេងវៀតណាមមានបទសរសេរមាន
ចំណងជើង ដើម្បីគោលដៅកសាងដំបូលរួមអាស៊ាន១” សូមអញ្ជើញលោកអ្នកនាង
តាមដានស្ដាប់បន្ទាប់ពីផ្នែកព័ត៏មាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ