នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung ទៅកាន់មីយ៉ាន់ម៉ាចូលរួមសន្និសីទកំពូលអាស៊ានលើកទី២៥

(VOVworld) - នាយប់ថ្ងៃទី១១វិច្ឆិកា នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan
Dung បានអញ្ជើញទៅកាន់រដ្ឋធានី Nay Pyi Taw នៃប្រទេសមីយ៉ាន់ម៉ាដើម្បីចូលរួម
សន្និសីទកំពូលអាស៊ានលើកទី២៥និងសន្និសីទកំពូលទាក់ទិននានា តាមសេចក្ដី
អញ្ជើញរបស់ប្រធានាធិបតីមីយ៉ាន់ម៉ាលោក Thein Sein។

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung ទៅកាន់មីយ៉ាន់ម៉ាចូលរួមសន្និសីទកំពូលអាស៊ានលើកទី២៥ - ảnh 1
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung នៅព្រលានយន្តហោះអន្តរជាតិ
នៅរដ្ឋធានី Nay Pyi Taw


នាព្រឹកថ្ងៃទី១២វិច្ឆិកា លោក Nguyen Tan Dung រួមជាមួយថ្នាក់ដឹកនាំអាស៊ានផ្សេងៗ
ទៀត បានចូលរួមពិធីបើកសន្និសីទកំពូលអាស៊ានលើកទី២៥។បន្ទាប់ពីនោះលោក នឹងចូលរួមចូលបណ្ដាសម័យប្រជុំនិងសកម្មភាពសំខាន់ផ្សេងៗ។លោក Nguyen Tan
Dung ក៏មានជំនួបសន្ទនាទ្វេភាគីជាមួយថ្នាក់ដឹកនាំនៃបណ្ដាប្រទេសអង្គការអន្តរជាតិ
ដើម្បីផ្លាស់ប្ដូរមតិអំពីវិធានការរឹតបន្តឹងទំនាក់ទំនងមិត្តភាពនិងជំរុញកិច្ចសហប្រតិ
បតិ្តការលើគ្រប់វិស័យ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ