នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc៖ Chu Lai មានសក្ដានុភាពជាច្រើន ចំពោះសហគ្រាសផ្នែកឈើ

(VOVWORLD) - លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា ជាមួយសក្ដានុភាពរបស់ខ្លួន Chu Lai នឹងក្លាយទៅជាមជ្ឈមណ្ឌលកែច្នៃផលិតផលកសិកម្ម-រុក្ខកម្មប្រកបដោយ គុណភាពក្នុងប្រទេស ហើយតាមនោះនាំវៀតណាមក្លាយទៅជាមជ្ឈមណ្ឌល គ្រឿងសង្ហារឹមរបស់ពិភពលោកនាពេលអនាគត៕
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc៖ Chu Lai មានសក្ដានុភាពជាច្រើន ចំពោះសហគ្រាសផ្នែកឈើ - ảnh 1នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញថ្លែងនៅកម្មវិធី (រូបថត៖ VGP) 

នាព្រឹកថ្ងៃទី២៤ ខែមីនា នៅតំបន់សេដ្ឋកិច្ច Chu Lai ខេត្ត Quang Nam ភាគកណ្ដាល វៀតណាម គណៈកម្មាធិការប្រជាជនខេត្ត Quang Nam និងក្រុម ហ៊ុនភាគហ៊ុនរថយន្ត Truong Hai (Thaco) បានរៀបចំពិធីបើកការដ្ឋានសាងសង់ តំបន់ឧស្សាហកម្មផ្នែកកសិ-រុក្ខកម្ម តំបន់ឧស្សាហកម្មផ្នែកមេកានិកនិងរថយន្ត Thaco Chu Lai បើកទូលាយ គម្រោងវិនិយោគកសាងកំពង់ផែ៥ហ្មឺនតោន និងតំបន់លំនៅដ្ឋានសម្រាប់កម្មករ។

        អញ្ជើញថ្លែងនៅពិធីនេះ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ជោគជ័យនៅ Chu Lai នឹងបង្កើតបុព្វបទសំខាន់ដើម្បី អោយ Chu Lai Dung Quat និងទីក្រុងដាណាំងរួមគ្នាជំរុញការរីកចម្រើននៃតំបន់ ភាគកណ្ដាល Tay Nguyen ទាំងមូល។ លោកនាយករដ្ឋមន្រ្តីបានចាត់ទុកថា ដើម្បីកសាងឡើងតំបន់សេដ្ឋកិច្ចប្រកបដោយជោគជ័យនោះ គឺចាំបាច់ត្រូវបង្កើត ឡើងប្រព័ន្ធអេកូឡូស៊ីពេញលេញមួយ ដើម្បីទាក់ទាញនិងរក្សាធុរកិច្ចជននិង វិនិយោគិន។

លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា ជាមួយសក្ដានុភាពរបស់ខ្លួន Chu Lai នឹងក្លាយទៅជាមជ្ឈមណ្ឌលកែច្នៃផលិតផលកសិកម្ម-រុក្ខកម្មប្រកបដោយគុណភាពក្នុងប្រទេស ហើយតាមនោះនាំវៀតណាមក្លាយទៅជាមជ្ឈមណ្ឌលគ្រឿងសង្ហារឹមរបស់ពិភពលោកនាពេលអនាគត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ