នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc៖ ការងារដំបូងគឺផ្លាស់ប្ដូរថ្មី ច្នៃប្រឌិតក្នុងការប្រើប្រាស់ធនធានមនុស្ស

(VOVWORLD) - នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកានៅរដ្ឋធានីហាណូយ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី៦០ទិវា បង្កើតក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាម។
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc៖ ការងារដំបូងគឺផ្លាស់ប្ដូរថ្មី ច្នៃប្រឌិតក្នុងការប្រើប្រាស់ធនធានមនុស្ស - ảnh 1នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អញ្ជើញថ្លែងនៅពិធីនេះ (រូបថត៖ chinhphu.vn) 

  អញ្ជើញថ្លែងនៅពិធីនេះ លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា វៀតណាម កំពុងកសាងយុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ចសង្គមរយៈពេល១០ឆ្នាំ ២០២១-២០៣០ ទស្សនៈវិស័យដល់ឆ្នាំ២០៤៥ ដោយមានបំណងប្រាថ្នាអភិវឌ្ឍប្រទេសជាតិប្រកប ដោយវិបុលភាព។ ហេតុដូច្នេះបានជា លោកនាយករដ្ឋមន្រ្តីចាត់ទុកថា វៀត ណាមត្រូវតែបន្តផ្លាស់ប្ដូរថ្មីមនសិការក៏ដូចជាសកម្មភាពយ៉ាងប្ដូរផ្ដាច់ សំដៅ កៀរគរនិងប្រើប្រាស់គ្រប់ធនធានប្រកបដោយប្រសិទ្ធភាព ជាពិសេសគឺពង្រីក យ៉ាងខ្លាំងក្លានូវធនធានខាងបញ្ញានិងកម្លាំងច្នៃប្រឌិតរបស់មនុស្សវៀតណាម។ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អញ្ជើញមានប្រសាសន៍ថា៖

        “យើងត្រូវការមានយុទ្ធសាស្ត្រជំរុញការស្រាវជ្រាវនិងការអភិវឌ្ឍ ការចាប់ ផ្ដើមអាជីវកម្មប្រកប ដោយភាពច្នៃប្រឌិត ដោយផ្សាភ្ជាប់នឹងការអភិវឌ្ឍបច្ចេកវិទ្យា លើវិស័យនានាដែលយើងមានឧត្តមភាព។ ត្រូវការកំណត់ថា វិទ្យាសាស្ត្របច្ចេក វិទ្យានិងការផ្លាស់ប្ដូថ្មី ច្នៃប្រឌិតគឺជាមូលដ្ឋានគ្រឹះដើម្បីជំរុញការអភិវឌ្ឍប្រកប ដោយឆាប់រហ័សនិងចីរភាពរបស់ប្រទេសជាតិ ជាកម្លាំងផលិតកម្មដោយផ្ទាល់ ព្រមទាំងជាកម្លាំងចលករស្នូលនៃគំរូអភិវឌ្ឍសេដ្ឋកិច្ចសង្គមផងដែរ។ ទន្ទឹមនឹង នោះ ត្រូវការតភ្ជាប់អោយបានល្អថែមទៀតរវាងកម្លាំងផ្ទៃក្នុងនិងកម្លាំងពីខាង ក្រៅក្នុងការអភិវឌ្ឍវិទ្យាសាស្ត្របច្ចេកវិទ្យានិងការផ្លាស់ប្ដូរថ្មី ច្នៃប្រឌិត។ នេះជា សំណូមពរនិងភារកិច្ចដ៏ធំធេងចំពោះក្រសួងវិទ្យាសាស្ត្របច្ចេកវិទ្យា”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ