នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ចាប់ផ្ដើមដំណើរទស្សនកិច្ចជាផ្លូវការនៅស៊ុយអែត

(VOVWORLD) - បន្ទាប់ពីទៅកាន់រដ្ឋធានី Stockholm នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានអញ្ជើញទៅសួរសុខទុក្ខ ជួបសំណេះសំណាលជាមួយកម្មាភិបាល បុគ្គលិកនៃស្ថានទូតក៏ដូចជាតំណាងសហគមន៍ជនវៀតណាមដែលកំពុងរស់នៅ ធ្វើការនិងរៀនសូត្រនៅស៊ុយអែត។
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ចាប់ផ្ដើមដំណើរទស្សនកិច្ចជាផ្លូវការនៅស៊ុយអែត - ảnh 1 នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc និងលោកជំទាវដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិបាលវៀតណាមអញ្ជើញទៅកាន់ព្រលានយន្តហោះអន្តរជាតិនៅរដ្ឋធានី Stockholm ប្រទេសស៊ុយអែត (រូបថត៖ VGP)

  នារសៀលថ្ងៃទី២៦ ខែឧសភា នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានអញ្ជើញទៅកាន់ព្រលាន យន្តហោះអន្តរជាតិ Stockholm Arlanda ចាប់ផ្ដើមដំណើរទស្សនកិច្ចជាផ្លូវការនៅ ប្រទេសស៊ុយអែតតាមការអញ្ជើញរបស់នាយករដ្ឋមន្រ្តី ស៊ុយអែតលោក Stefan Lofvan។

        បន្ទាប់ពីទៅកាន់រដ្ឋធានី Stockholm នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានអញ្ជើញទៅសួរសុខទុក្ខ ជួបសំណេះសំណាលជាមួយកម្មាភិបាល បុគ្គលិកនៃស្ថានទូតក៏ដូចជាតំណាងសហ គមន៍ ជនវៀតណាមដែលកំពុងរស់នៅ ធ្វើការនិងរៀនសូត្រនៅស៊ុយអែត។ នៅទីនេះ លោកនាយករដ្ឋមន្រ្តីបានជម្រាប ទៅកាន់ជនរួមជាតិអំពីស្ថានភាពសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ ហើយអំពាវ នាវអោយជនរួមជាតិជំរុញខ្លាំងថែមទៀតនូវសកម្មភាពឆ្ពោះមកស្រុកកំណើតវិញ ដោយរួមវិភាគ ទានបញ្ញានិងកម្លាំងយ៉ាងសកម្មទៅក្នុងដំណើរការកសាងនិង អភិវឌ្ឍប្រទេសជាតិនាពេលខាងមុខ សាមគ្គីនិងជួយឧបត្ថម្ភគ្នាទៅវិញទៅមកក្នុង ជីវភាពរស់នៅ ព្រមទាំងពង្រីកចំណងមិត្តភាពប្រពៃណីដែលថ្នាក់ដឹកនាំនិង ប្រជាជននៃប្រទេសទាំងពីរវៀតណាមនិងស៊ុយអែតបានកសាងឡើងក្នុងអំឡុងពេលរាប់សិបឆ្នាំកន្លងទៅផងដែរ។

        តាមផែនការ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc នឹង អញ្ជើញជួបចរចាជាមួយនាយករដ្ឋមន្រ្តីស៊ុយអែតលោក Stefan Lofven ចូល ថ្វាយបង្គំគាល់ព្រះមហាក្សត្រស៊ុយអែត។ លោកនាយករដ្ឋមន្ត្រីវៀតណាមនឹងរួម ជាមួយថ្នាក់ដឹកនាំរដ្ឋាភិបាលស៊ុយអែតអញ្ជើញចូលរួមវេទិកាធុរកិច្ច វៀតណាម-ស៊ុយអែត ជួបធ្វើការជាមួយថ្នាក់ដឹកនាំនៃក្រុមហ៊ុនធំៗមួយចំនួនរបស់ស៊ុយអែត ដែលកំពុងធ្វើសកម្មភាពនៅវៀតណាម ហើយចូលរួមសកម្មភាពមួយចំនួន ផ្សេងៗទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ