នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ជួបសំណេះសំណាលជាមួយសហគមជនវៀតណាមប្រចាំនៅហូឡង់

(VOVWORLD) -នាយប់ថ្ងៃទី ៩ កក្ដដា តាមម៉ោងតំបន់ នៅ ទីក្រុងឡាអេប្រទេសហូឡង់ នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc រួមទាំងលោកជំទាវ និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានអញ្ជើញទៅទស្សនា និងកាត់ខ្សែបូរសម្ពោធទីស្នាក់ការថ្មីរបស់ស្ថានទូតវៀតណាមប្រចាំនៅឡាអេ។
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ជួបសំណេះសំណាលជាមួយសហគមជនវៀតណាមប្រចាំនៅហូឡង់ - ảnh 1នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ជួបសំណេះសំណាលជាមួយសហគមជនវៀតណាមប្រចាំនៅហូឡង់ 

នាយប់ថ្ងៃទី ៩ កក្ដដា តាមម៉ោងតំបន់ នៅ ទីក្រុងឡាអេប្រទេសហូឡង់ នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc រួមទាំងលោកជំទាវ និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានអញ្ជើញទៅទស្សនា និងកាត់ខ្សែបូរសម្ពោធទីស្នាក់ការថ្មីរបស់ស្ថានទូតវៀតណាមប្រចាំនៅឡាអេ។ អញ្ជើញថ្លែងមតិនៅទីនេះ លោក Nguyen Xuan Phuc បានឲ្យដឹងថាទំនាក់ទំនងរវាងវៀតណាម - ហូឡង់ នាបច្ចុប្បន្ននេះ មានការអភិវឌ្ឍន៍ដ៏ល្អប្រសើរ។ ដំណើរទស្សនកិច្ចនៅហូឡង់របស់លោក Nguyen Xuan Phuc សំដៅធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងដៃគូយុទ្ធសាស្ត្រស្ដីពីបន្សាំនឹងបម្រែបម្រួលអាកាសធាតុ និងគ្រប់គ្រងទឹក ក៏ដូចជាដៃគូយុទ្ធសាស្ត្រស្ដីពីកសិកម្មប្រកបដោយនិរន្តរភាព និងសន្តិសុខ ស្បៀងអាហាររវាងប្រទេសទាំងពីរ។

    លោក Nguyen Xuan Phuc មានបំណងថា និស្សិតវៀតណាមនៅហូឡង់ និងក្រុមស្រាវជ្រាវនៅក្នុងប្រទេសបានមកហូឡង់ស្រាវជ្រាវ សហប្រតិបត្តិការផ្ទេរប្រគល់បច្ចេកទេស ហើយសង្កត់ធ្ងន់ថា ទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងវៀតណាម និងហូឡង់កំពុងអភិវឌ្ឍន៍ដ៏ល្អប្រសើរ ក្នុងនោះ ទំហំពាណិជ្ជកម្មទ្វេភាគីទទួលបាន ៧ ពាន់លាន ដុល្លារអាមេរិក លោកបានលើកច្បាស់ថា៖

   “ហូឡង់ពិគ្រោះយោបល់លើគម្រោងការណ៍ដ៏ល្អមួយចំនួនជូនវៀតណាមលើវិស័យជាច្រើន ជាពិសេសគឺវិស័យកសិកម្មសរីរាង្គ កសិកម្មគុណភាពខ្ពស់នៅវៀតណាមនាពេលខាងមុខ។សក្តានុពលទាំងនេះនៅធំធេងណាស់ប្រសិនបើយើងចេះឆ្លៀតយក។ នេះក៏ជាទិសដៅដែលស្ថានទូតគប្បីស្រាវជ្រាវដើម្បីសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព និងជាក់ស្ដែងថែមទៀត។យើងខ្ញុំមានបំណងថាវិទ្យាសាស្ត្រ បច្ចេកវិទ្យារបស់ហូឡង់លើវស័យកែច្នៃ ផលិតកម្ម ផ្ទេរប្រគល់វិទ្យាសាស្រ្តបច្ចេកវិទ្យារបស់ហូឡង់ចូលវៀតណាមល្អថែមទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ