នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ជួបសន្ទនាជាមួយថ្នាក់ដឹកនាំរដ្ឋសភា ហូឡង់

(VOVWORLD) -ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅហូឡង់ នាថ្ងៃទី ១១ កក្ដដា នៅទីក្រុងឡាអេ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បាន អញ្ជើញជួបសន្ទនាជាមួយប្រធានព្រឹទ្ធសភាហូឡង់លោកស្រី Anki Broekers-Knol និងប្រធានសភាជាន់ទាបហូឡង់ លោកស្រី Khadija Arib។
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ជួបសន្ទនាជាមួយថ្នាក់ដឹកនាំរដ្ឋសភា ហូឡង់  - ảnh 1នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ជួបសន្ទនាជាមួយថ្នាក់ដឹកនាំរដ្ឋសភា ហូឡង់  

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅហូឡង់ នាថ្ងៃទី ១១ កក្ដដា នៅទីក្រុងឡាអេ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បាន អញ្ជើញជួបសន្ទនាជាមួយប្រធានព្រឹទ្ធសភាហូឡង់លោកស្រី Anki Broekers-Knol និងប្រធានសភាជាន់ទាបហូឡង់ លោកស្រី Khadija Arib។ នៅក្នុងបណ្ដាជំនួបនេះ លោក Nguyen Xuan Phuc បានអះអាងថាវៀតណាមជានិច្ចកាលគោលរព និងមានបំណងបង្កើនទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយហូឡង់លើគ្រប់វិស័យ។ លោកមានបំណងថារដ្ឋសភាហូឡង់បន្តគាំទ្រ និងជំរុញការអនុវត្តលើកម្មវិធីសហប្រតិបត្តិការហូឡង់ វៀតណាម ក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងដៃគូយុទ្ធសាស្ត្រស្ដីពីការការបន្សាំនឹងបម្រែបម្រួលអាកាសធាតុ គ្រប់គ្រងទឹកនិងដៃគូយុទ្ធសាស្ត្រស្ដីពីកសិកម្មប្រកបដោយនិរន្តរភាព និង សន្តិសុខស្បៀងអារហារ។លោក Nguyen Xuan Phuc បានស្នើឲ្យរដ្ឋសភា ហូឡង់គាំទ្រ ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម វិនិយោគទ្វេភាគី ជំរុញការចុះចុះហត្ថលេខា និងអនុម័តលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-EU (EVFTA) ឲ្យបានឆាប់រហ័ស ហើយពិនិត្យមើលការបង្កើតក្រុមសមាជិកសភាមិត្តភាពហូឡង់ - វៀតណាម ។រីឯខ្លួនវិញ ថ្នាក់ដឹកនាំរដ្ឋសភា ហូឡង់បានអះអាងថាដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ជាព្រឹត្តិការណ៍សំខាន់ក្នុងទំនាក់ទំនងសហប្រតិបត្តិការនៃប្រទេសទាំងពីរ។ ប្រធានសភាជាន់ទាបលោកស្រី Khadija Arib បានឲ្យដឹងថា ភាគីទាំងពីរគម្បីបង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាសនៃភាគីទាំងពីរ តភ្ជាប់ ដើម្បីឆ្លៀតយកយ៉ាងពេញលេញនូវប្រៀបខ្លាំងនៃខឿនសេដ្ឋកិច្ចទាំងពីរ។ ភាគីហូឡង់ត្រៀមខ្លួនជាស្រេចចែករំលែកបទពិសោធន៍ បង្កើនកិច្ចសហប្រតិបត្តិការជាមួយវៀតណាមជាដើម។ ស្ដីពីកិច្ចសហប្រតិបត្តិការរដ្ឋសភា ភាគីទាំងពីបានឯកភាពបង្កើនការផ្លាស់ប្ដូរដំណើរទស្សនកិច្ចទៅវិញទៅមក។

        មុននេះ លោក Nguyen Xuan Phuc បានអញ្ជើញទៅទស្សនា ទីក្រុង Rotterdam និងជួបធ្វើការជាមួយ អភិបាលទីក្រុង Rotterdam លោក Ahmed Aboutaleb។ នៅទីនេះ លោក Nguyen Xuan Phuc បានស្នើឲ្យលោក Ahmed Aboutalebលើកទឹកចិត្តសហគ្រាសមូលដ្ឋានចូលរួមក្នុងសកម្មភាពវិនិយោគ ធ្វើអាជីកម្មនៅវៀតណាម ជាពិសេសជួយឧបត្ថម្ភប្រឆាំងការបាក់ស្រុតដីជាតិប្រៃជ្រាបចូល ទឹកសមុទ្រឡើងនៅភាគកណ្ដាល និងវាលសណ្ដទន្លេ Cuu Long វៀតណាម។ នាថ្ងៃទី១១ កក្ដដាដដែល នៅក្នុងជំនួបការងារជាមួយឧត្តមស្នងការរងកម្មវិធីវាលទំនាបហូឡង់ លោក  Hermen Borst នោះ លោក Nguyen Xuan Phuc ស្នើឲ្យ ហូឡង់ បន្តជួយឧបត្ថម្ភវៀតណាមអនុវត្តកម្មវិធីទីក្រុងហូជីមិញអភិវឌ្ឍន៍បែរមុខឆ្ពោះទៅសមុទ្រ បន្សាំនឹងបម្រែបម្រួលអាកាសធាតុ បង្កើនកិច្ចសហប្រតិបត្តិការរវាងទីក្រុងAmsterdam និង ទីក្រុងហាណូយជាដើម។

     នាល្ងាចថ្ងៃទី ១១ កក្ដដា ដដែល លោក Nguyen Xuan Phuc បានចាកចេញពីទីក្រុង Amsterdam អញ្ជើញធ្វើមាតុភូមិនិវត្តន៍ ហើយបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រហូឡង់តាមសេចក្ដីអញ្ជើញរបស់នាយករដ្ឋមន្ត្រីលោក Mark Rutte៕

ប្រតិកម្មទៅវិញ

ផ្សេងៗ