នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ៖ត្រូវជំរុញសកម្មភាពពីប្រព័ន្ធមជ្ឈឹមដល់មូលដ្ឋាន

(VOVWORLD) -នាល្ងាចថ្ងៃទី ៣ កក្ដដា បន្តសម័យប្រជុំរដ្ឋាភិបាលប្រចាំខែមិថុនា នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc និងសមាជិករដ្ឋាភិបាលបានផ្ទៀងស្ដាប់មតិរបស់មូលដ្ឋាន តំណាងថ្នាក់ដឹកនាំនៃក្រសួង ស្ថាប័ននានា
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ៖ត្រូវជំរុញសកម្មភាពពីប្រព័ន្ធមជ្ឈឹមដល់មូលដ្ឋាន - ảnh 1នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ៖
ត្រូវជំរុញសកម្មភាពពីប្រព័ន្ធមជ្ឈឹមដល់មូលដ្ឋាន 

    នាល្ងាចថ្ងៃទី ៣ កក្ដដា បន្តសម័យប្រជុំរដ្ឋាភិបាលប្រចាំខែមិថុនា នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc និងសមាជិករដ្ឋាភិបាលបានផ្ទៀងស្ដាប់មតិរបស់មូលដ្ឋាន តំណាងថ្នាក់ដឹកនាំនៃក្រសួង ស្ថាប័ននានា ដែលបានឆ្លុះបញ្ចាំងនូវបញ្ហានៅសេសសល់ ការលំបាករបស់មូលដ្ឋាន និងវិស័យនីមួយៗ ព្រមទាំងបានលើកសំណើជាក់ស្ដែង ពីពេលបច្ចុប្បន្នដល់ដំណាច់ឆ្នាំ ២០១៧ សំដៅធានាឲ្យបានការសម្រេចភារកិច្ចសេដ្ឋកិច្ច សង្គមកិច្ចក្នុងឆ្នាំ ២០១៧។

   អញ្ជើញថ្លែងមតិសន្និដ្ឋានកិច្ចប្រជុំនេះ លោក Nguyen Xuan Phuc បានស្នើឲ្យជំរុញល្បឿនធ្វើភាគហ៊ុនភាវូបនីយកម្មសហគ្រាសឲ្យបានឆាប់ៗ ព្រមទាំងស្នើឲ្យបណ្ដាក្រសួង ស្ថាប័ន មូលដ្ឋានច្បាមជាប់នូវរូបសណ្ឋានកំណើន។ យកចិត្តទុកដាក់អភិវឌ្ឍន៍លើវិស័យដែលមានប្រៀបខ្លាំងរបស់វៀតណាមដូចជា៖ កសិកម្ម ទេសចរណ៍ ឧស្សាហកម្មកែច្នៃ និងជំរុញការនាំចេញ។

ប្រតិកម្មទៅវិញ

ផ្សេងៗ