នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ទទួលជួបសន្ទនាជាមួយអគ្គនាយកសម្ព័ន្ធក្រុមហ៊ុន Samsung វៀតណាម

(VOVWORLD) -នាល្ងាចថ្ងៃទី ១៦ ឧសភា នៅទីក្រុងហាណូយ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានទទួលជួបសន្ទនាជាមួយអគ្គនាយកសម្ព័ន្ធក្រុមហ៊ុន Samsung វៀតណាម លោក Han Myong-sup ។ 
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ទទួលជួបសន្ទនាជាមួយអគ្គនាយកសម្ព័ន្ធក្រុមហ៊ុន Samsung វៀតណាម - ảnh 1

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ទទួលជួបសន្ទនាជាមួយអគ្គនាយកសម្ព័ន្ធក្រុមហ៊ុន Samsung វៀតណាម

នោទីនេះ នាយករដ្ឋមន្ត្រីបានសម្ដែងការគាំទ្រ Samsung បន្តពង្រីកការវិនិយោគនៅវៀតណាម មិនត្រឹមតែលើវិស័យអេឡិចត្រូនិកប៉ុណ្ណោះទេ គឺថែមទាំងលើវិស័យមានប្រៀបខ្លាំងរបស់សម្ព័ន្ធក្រុមហ៊ុនដូចជា ថាមពល ហេដ្ឋារចនាសម្ព័ន្ធកំពង់ផែសមុទ្រ វិទ្យាសាស្ត្របច្ចេកវិទ្យា និងសុខាភិបាលទៀតផង។ នាយករដ្ឋមន្ត្រីបានស្នើឲ្យ Samsung ជួយឧបត្ថម្ភការអភិវឌ្ឍន៍ឧស្សាហកម្មវៀតណាម បណ្តុះបណ្តាលនិង ផ្ទេរប្ដូរបច្ចេកវិទ្យាជាដើម។ នាយករដ្ឋមន្ត្រីបានឲ្យដឹងថាវៀតណាមនឹងបន្តគាំទ្រ និងបង្កលក្ខណៈចាំបាច់សម្រាប់វិនិយោគិនបរទេស ក្នុងនៅមាន Samsung ដើម្បី Samsung ពង្រីកការវិនិយោគនៅវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ