នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បញ្ចប់ប្រកបដោយជោគ ជ័យនូវដំណើរទស្សនកិច្ចជាផ្លូវការនៅកូរ៉េខាងត្បូងនិងចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-កូរ៉េខាងត្បូង

(VOVWORLD) - មុននោះ នាថ្ងៃដដេល លោកនាយករដ្ឋមន្រ្តីវៀតណាមបានអញ្ជើញជួប សន្ទនាជាមួយសមភាគីកូរ៉េខាងត្បូងលោក Lee Nak-yeon ប្រធានរដ្ឋសភាលោក Moon Hee Sang ហើយជួបពិភាក្សាជាមួយថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុនធំៗមួយ ចំនួនរបស់កូរ៉េខាងត្បូងផងដែរ៕
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បញ្ចប់ប្រកបដោយជោគ ជ័យនូវដំណើរទស្សនកិច្ចជាផ្លូវការនៅកូរ៉េខាងត្បូងនិងចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-កូរ៉េខាងត្បូង - ảnh 1 នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc (ខាងឆ្វេង) និងប្រធានាធិបតីប្រទេសម្ចាស់ផ្ទះលោក Moon Jae-in (រូបថត៖ chinhphu.vn)

នាយប់ថ្ងៃទី២៨ ខែវិច្ឆិកា នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc និងលោកជំទាវរួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានអញ្ជើញមកដល់រដ្ឋធានីហាណូយវិញ បញ្ចប់ប្រកបដោយជោគជ័យនូវ ដំណើរទស្សនកិច្ចជាផ្លូវការនៅកូរ៉េខាងត្បូង ចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបលើក ទី៣០ឆ្នាំទិវាបង្កើតទំនាក់ទំនងសន្ទនារវាងអាស៊ាននិងកូរ៉េខាងត្បូង និងកិច្ចប្រជុំ កំពូលមេគង្គ-កូរ៉េខាងត្បូងលើកទី១តាមការអញ្ជើញរបស់ប្រធានាធិបតីប្រទេស ម្ចាស់ផ្ទះលោក Moon Jae-in។

        មុននោះ នាថ្ងៃដដេល លោកនាយករដ្ឋមន្រ្តីវៀតណាមបានអញ្ជើញជួប សន្ទនាជាមួយសមភាគីកូរ៉េខាងត្បូងលោក Lee Nak-yeon ប្រធានរដ្ឋសភាលោក Moon Hee Sang ហើយជួបពិភាក្សាជាមួយថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុនធំៗមួយ ចំនួនរបស់កូរ៉េខាងត្បូងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ