នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បញ្ជាដឹកនាំការងារ ថែទាំដល់ប្រជាជនក្នុងបុណ្យតេត

(VOVWORLD) - នាព្រឹកថ្ងៃទី២០ខែមករា នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្រ្តីវៀត ណាមលោក Nguyen Xuan Phuc បានអញ្ជើញធ្វើជាប្រធានកិច្ចប្រជុំរបស់ គណៈអចិន្រ្តៃយ៍រដ្ឋាភិបាលអំពីការងារថែទាំដល់ប្រជាជនក្នុងឱកាសបុណ្យតេត។ 
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បញ្ជាដឹកនាំការងារ ថែទាំដល់ប្រជាជនក្នុងបុណ្យតេត - ảnh 1ទិដ្ឋភាពនៅកិច្ចប្រជុំរបស់គណៈអចិន្រ្តៃយ៍រដ្ឋាភិបាលវៀតណាម (រូបថត៖ VOV.VN) 

  កិច្ចប្រជុំនេះគឺសំដៅត្រួតពិនិត្យឡើងវិញការងារត្រៀមរៀបចំសម្រាប់បុណ្យតេតខាងមុខនេះ ដើម្បីមិនទុកអោយនរណាម្នាក់ ជាពិសេសគឺគ្រួសារក្រីក្រ គ្មានបុណ្យតេត ហើយមិនទុកអោយកម្មករណាម្នាក់ខ្វះប្រាក់ខែក្នុងបុណ្យ តេតនោះឡើយ។  

       តាមរបាយការណ៍របស់ក្រសួងឧស្សាហពាណិជ្ជកម្មបានអោយដឹងថា ក្រសួងបានត្រៀមរៀបចំប្រភពទំនិញយ៉ាងគ្រប់គ្រាន់ អនុវត្តកម្មវិធីរក្សាស្ថិរ ភាពតម្លៃទីផ្សារ ជាពិសេសគឺចំពោះមុខទំនិញសាច់ជ្រូក បែងចែកទំនិញទៅ កាន់តំបន់ជនបទ ព្រៃភ្នំ កោះសមុទ្រ បង្កើនការត្រួតពិនិត្យទីផ្សារ ប្រឆាំង នឹងអំពើរត់ពន្ធ លួចបន្លំពាណិជ្ជកម្ម ធានាសុវត្ថិភាពអនាម័យចំណីអាហារ។

        ក្នុងពេលជាមួយគ្នា ក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចបាន អោយដឹងថា សកម្មភាពថែទាំដល់មុខសញ្ញាគោលនយោបាយ ជនមាន គុណូបការៈ ជនក្រីក្រនិងពលករនៅតាមតំបន់នានាទូទាំងប្រទេសក្នុង ឱកាសបុណ្យតេតប្រពៃណីនេះ ត្រូវបានយកចិត្តទុកដាក់អនុវត្តយ៉ាង ហ្មត់ចត់។ថ្លែងមតិបញ្ជាដឹកនាំនៅកិច្ចប្រជុំ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានលើកច្បាស់ថា៖  

      “សំណូមពរអោយអាជ្ញាធរ ស្ថាប័នគ្រប់ជាន់ថ្នាក់មិនត្រឹមតែត្រៀមរៀបចំទំនិញនៅតំបន់នគរ ជនបទប៉ុណ្ណោះទេ ថែមទាំងត្រូវយកចិត្តទុកដាក់ដល់តំបន់ឆ្ងាយដាច់ស្រយាលទៀតផង។ បណ្ដាស្ថាប័ន សហគ្រាសត្រូវធានាប្រាក់ខែ ប្រាក់រង្វាន់។ ទន្ទឹមនឹងនោះ ធានាសន្តិសុខសណ្ដាប់ធ្នាប់សម្រាប់ប្រជាជនអោយបានល្អបំផុត ជាពិសេសគឹតំបន់ជនបទ ហើយបន្តត្រួតពិនិត្យបណ្ដាពិធីបុណ្យក្រោយពីបុណ្យតេតនៅតាមតំបន់ដើម្បីធានាសន្តិសុខសុវត្ថិភាពផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ