នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ពិភាក្សាការងារជាមួយថ្នាក់ដឹកនាំខេត្ត Dong Nai

(VOVWORLD) - អញ្ជើញថ្លែងនៅទីនេះ លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា ការ រំដោះដីធ្លីសម្រាប់ព្រលានយន្តហោះ Long Thanh មានសារសំខាន់ដើម្បី អនុវត្តគម្រោងនេះយ៉ាងឆាប់ៗ។ នេះជាគម្រោងធំ ដោយដើមទុនសរុប ឡើងដល់ទៅ២៣០០០ពាន់លានដុង ស្មើនឹង១ពាន់លានដុល្លាអាមេរិក។ 
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ពិភាក្សាការងារជាមួយថ្នាក់ដឹកនាំខេត្ត Dong Nai - ảnh 1ទិដ្ឋភាពនៅកិច្ចប្រជុំ (រូបថត៖ TTXVN)

នាព្រឹកថ្ងៃទី៨ មេសា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញធ្វើជាអធិបតីនៅកិច្ចប្រជុំជា មួយថ្នាក់ដឹកនាំខេត្ត Dong Nai ភាគខាងត្បូងវៀតណាម អំពីការអនុវត្តភារ កិច្ចសេដ្ឋកិច្ចសង្គម ប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 បញ្ហាអភិវឌ្ឍទីក្រុង ជាពិសេសគឺការរំដោះដីធ្លីសម្រាប់ការសាងសង់ព្រលានយន្តហោះ Long Thanh។

        អញ្ជើញថ្លែងនៅទីនេះ លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា ការ រំដោះដីធ្លីសម្រាប់ព្រលានយន្តហោះ Long Thanh មានសារសំខាន់ដើម្បី អនុវត្តគម្រោងនេះយ៉ាងឆាប់ៗ។ នេះជាគម្រោងធំ ដោយដើមទុនសរុប ឡើងដល់ទៅ២៣០០០ពាន់លានដុង ស្មើនឹង១ពាន់លានដុល្លាអាមេរិក។ ហេតុដូច្នេះ គម្រោងនេះមិនត្រឹមតែសំខាន់ចំពោះផ្នែកអាកាសចរណ៍ ប៉ុណ្ណោះទេ ថែមទាំងចំពោះកំណើនសេដ្ឋកិច្ចនៃខេត្ត Dong Nai ទៀតផង។ លោកនាយករដ្ឋមន្រ្តីបានណែនាំឲ្យខេត្ត Dong Nai និងក្រសួងគមនាគមន៍ ដឹកជញ្ជូនសហការគ្នាដើម្បីសម្រេចការងាររំដោះដីធ្លីសម្រាប់គម្រោងក្នុង ឆ្នាំនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ