នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញចូលរួមកិច្ច ប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី៣

(VOVWORLD) - តាមការអញ្ជើញរបស់នាយករដ្ឋមន្រ្តីឡាវលោក Thongloun Sisoulith នាព្រឹកថ្ងៃទី២៤ សីហា នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី ៣តាម ប្រព័ន្ធវីដេអូ។ 

 នាយករដ្ឋមន្រ្តីឡាវលោក Thongloun Sisoulith និងនាយករដ្ឋ មន្រ្តីចិនលោក Li Keqiang ជាសហអធិបតីនៅកិច្ចប្រជុំ។ អញ្ជើញចូលរួម ព្រឹត្តិការណ៍នេះក៏មានវត្តមានប្រធានាធិបតីមីយ៉ាន់ម៉ាលោក U Win Myint នាយករដ្ឋមន្រ្តីកម្ពុជា សម្ដេច តេជោ ហ៊ុនសែន និងនាយករដ្ឋមន្រ្តីថៃ លោក Prayuth Chan-ocha ផងដែរ។

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញចូលរួមកិច្ច ប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី៣ - ảnh 1 នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phucអញ្ជើញចូលរួមកិច្ចប្រជុំ។ (រូបថត៖ TTXVN)

ថ្លែងសុន្ទរកថានៅកិច្ចប្រជុំនេះ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអះអាង ថា ក្រោមមូលបទ “ពង្រឹងភាពជាដៃគូ ដើម្បីវិបុលភាពរួម” កិច្ចប្រជុំលើកនេះគឺជាឱកាសដើម្បីឲ្យប្រទេសនានា អះអាងនូវការប្ដេជ្ញាចិត្តនិងការខិតខំប្រឹងប្រែងរួម សំដៅរក្សាកិច្ចសហប្រតិ បតិ្តការ ការអភិវឌ្ឍប្រកបដោយវិបុលភាព រួមចំណែកពង្រឹងទំនាក់ទំនងដ៏ ល្អប្រសើររវាងប្រទេសសមាជិកនានា ព្រមទាំងធ្វើឲ្យស៊ីជម្រៅថែមទៀតនូវ ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-ចិន ហើយបង្រួញគម្លាត អភិវឌ្ឍក្នុងតំបន់ផងដែរ។ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បាន លើកឡើងនូវបទដ្ឋានដ៏សំខាន់ទាំង៥សម្រាប់កិច្ចសហប្រតិបត្តិការយ៉ាង ដូច្នេះថា៖    

“ទីមួយគឺកិច្ចសហប្រតិបត្តិការដោយផ្អែកលើទំនុកចិត្តនិងទំនាក់ទំនងដ៏ស្មោះត្រង់និងមិត្តភាព។ ទីពីរគឺធានាបណ្ដាគោលការណ៍ស្ដីពីការស្រុះចិត្តគំនិតគ្នា សមភាព ស្ម័គ្រចិត្ត ផលប្រយោជន៍ទៅវិញទៅមក និងការគោរពច្បាប់អន្តរ ជាតិ។ ទីបីគឺ ការ “យកមនុស្សធ្វើជាស្នូលនៃការអភិវឌ្ឍដោយ ចីរភាព” គឺជាខ្លឹមសារទូទៅនៃសកម្មភាពទាំងអស់។ ទីបួនគឺផ្ដោតសំខាន់ ទៅលើការស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមរួមក្នុងតំបន់ ធានា ផលប្រយោជន៍ស្របច្បាប់របស់ប្រទេសសមាជិក។ ទីប្រាំគឺប្រតិបត្តិការ ដោយផ្អែកលើមូលដ្ឋាននៃការពង្រីកឧត្តមភាពរបស់ប្រទេសសមាជិក សហ ការប្រកបដោយភាពសុខដុមរមនាជាមួយអាស៊ាននិងយន្តការមេគង្គផ្សេងៗទៀត”។

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានចាត់ទុកថា កិច្ចសហ ប្រតិបត្តិការមេគង្គ-ឡានឆាងគួរតែផ្ដោតសំខាន់ទៅលើការជួយឧបត្ថម្ភដល់ ប្រទេសសមាជិកក្នុងការស្ដារសេដ្ឋកិច្ចផងហើយប្រយុទ្ធប្រឆាំងជម្ងឺ Covid-19 ទៀតផង ព្រមទាំងដោះស្រាយគ្រោះរាំងស្ងួតនិងការជ្រាបចូលទឹកប្រៃ នៅតំបន់ទន្លេមេមង្គផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ