នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញចូលរួមកិច្ច ប្រជុំបូកសរុបការងារនៃសម្ព័ន្ធក្រុមហ៊ុនថាមពលអគ្គីសនីវៀតណាម (EVN)

(VOVWORLD) - តាមការវាយតម្លៃរបស់វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ថា ក្នុងឆ្នាំ ២០១៩វៀតណាមឈរលំដាប់ទី២៧ក្នុងចំណោមប្រទេសនិងតំបន់ដែនដី ទាំង១៩០ ហើយឈរលំដាប់ទី៤ក្នុងអាស៊ានអំពីសមត្ថភាពផ្គត់ផ្គង់អគ្គីសនី 
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញចូលរួមកិច្ច ប្រជុំបូកសរុបការងារនៃសម្ព័ន្ធក្រុមហ៊ុនថាមពលអគ្គីសនីវៀតណាម (EVN) - ảnh 1 នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ប្រគល់ប័ណ្ណសរសើរជូនចំពោះអង្គភាពនិងបុគ្គលឆ្នើមនៃសម្ព័ន្ធក្រុមហ៊ុន EVN ក្នុងឆ្នាំ២០១៩ (រូបថត៖ VGP)

  នាព្រឹកថ្ងៃទី២៥ ខែធ្នូ អញ្ជើញថ្លែងនៅកិច្ចប្រជុំបូកសរុបការងារឆ្នាំ ២០១៩ ដាក់អោយដំណើរការភារកិច្ចឆ្នាំ២០២០នៃសម្ព័ន្ធក្រុមហ៊ុនថាមពល អគ្គីសនីវៀតណាម (EVN) នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ភារកិច្ចចម្បងរបស់ EVN នោះគឺត្រូវ ផ្គត់ផ្គង់ថាមពលអគ្គីសនីអោយបានគ្រប់គ្រាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម មិនទុកអោយកើតមានឡើងការកង្វះខាតអគ្គីសនីនោះទេ។ លោក នាយករដ្ឋមន្រ្តីបានសំណូមពរអោយផ្នែកអគ្គីសនីទាំងមូលត្រូវចាត់ទុកនេះជាបទបញ្ជាដែលត្រូវតែប្ដេជ្ញាចិត្តសម្រេចអោយបាន។

        តាមការវាយតម្លៃរបស់វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ថា ក្នុងឆ្នាំ ២០១៩វៀតណាមឈរលំដាប់ទី២៧ក្នុងចំណោមប្រទេសនិងតំបន់ដែនដី ទាំង១៩០ ហើយឈរលំដាប់ទី៤ក្នុងអាស៊ានអំពីសមត្ថភាពផ្គត់ផ្គង់អគ្គីសនី ពោលគឺមុន២ឆ្នាំបើធៀបនឹងសំណូមពររបស់រដ្ឋាភិបាល។ ចំពោះភារកិច្ច នាពេលខាងមុខ លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា៖

        “ត្រូវតែធានាការផ្គត់ផ្គង់អគ្គីសនីអោយបានគ្រប់គ្រាន់សម្រាប់ខឿន សេដ្ឋកិច្ចជាតិ មិនទុកអោយកើតមានបញ្ហាកង្វះខាតនោះទេ។ ដោយសារ តែអគ្គីសនីមិនត្រឹមតែជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍប៉ុណ្ណោះទេ ថែមទាំង ដើរតួនាទីដ៏សំខាន់ក្នុងសន្តិសុខនិងសុវត្ថិភាពសង្គមទៀតផង។ ចំណេះដឹង របស់ប្រជាជនកាន់តែខ្ពស់គឺតម្រូវការកាន់តែធំ។ ត្រូវតែផ្គត់ផ្គង់អគ្គីសនី សំដៅអភិវឌ្ឍសេដ្ឋកិច្ចសង្គម បម្រើជីវភាពរស់នៅរបស់ប្រជាជន។ នេះគឺជា បទបញ្ជាចំពោះផ្នែកអគ្គីសនីទាំងមូល”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ