នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញចូលរួមទិវាបុណ្យ ចាប់ផ្ដើមអាជីវកម្មប្រកបដោយនវានុវត្តន៍វៀតណាមឆ្នាំ២០១៨

(VOVWORLD) - ពិធីប្រារព្ធទិវាបុណ្យចាប់ផ្ដើមអាជីវកម្មប្រកបដោយ នវានុវត្តន៍ជាតិ (Tech fest Vietnam) ឆ្នាំ២០១៨ បានប្រព្រឹត្តទៅនាយប់ថ្ងៃទី២៩ ខែវិច្ឆិកា នៅទីក្រុង ដាណាំង។ អញ្ជើញចូលរួមព្រឹត្តិការណ៍នេះមានវត្តមានរបស់នាយករដ្ឋមន្រ្តីរដ្ឋា ភិបាលវៀតណាមលោក Nguyen Xuan Phuc ប្រធានគណៈកម្មាធិការឃោសនា និងអប់រំមជ្ឈឹមលោក Vo Van Thuong និងឧបនាយករដ្ឋមន្រ្តីរដ្ឋាភិបាលលោក Vu Duc Dam។
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញចូលរួមទិវាបុណ្យ ចាប់ផ្ដើមអាជីវកម្មប្រកបដោយនវានុវត្តន៍វៀតណាមឆ្នាំ២០១៨ - ảnh 1នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc (នៅកណ្ដាល) អញ្ជើញចូលរួមទិវាបុណ្យចាប់ផ្ដើមអាជីវកម្មវៀតណាមឆ្នាំ២០១៨ 


អញ្ជើញថ្លែងនៅពិធីបើក នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បាន សង្កត់ធ្ងន់ថា គោលដៅរបស់វៀតណាមនោះគឺដល់ឆ្នាំ២០៤៥នឹងក្លាយទៅជា ប្រទេសអភិវឌ្ឍន៍មួយ ដោយចំណូលមធ្យមក្នុងមនុស្សម្នាក់ឡើងដល់ទៅ១៨ពាន់ ដុល្លាអាមេរិក។ លោកនាយករដ្ឋមន្រ្តីជឿជាក់ថា ចលនាចាប់ផ្ដើមអាជីវកម្មនា បច្ចុប្បន្ននឹងជួយបង្កើតឡើងជំនាន់អាជីវករ៥.០គួរអោយមោទនៈរបស់ វៀតណាម។ លោកនាយករដ្ឋមន្រ្តីបានអះអាងថា គោលដៅនៃការចាប់ផ្ដើមអាជីវកម្មមិន ត្រឹមតែដើម្បីរកលុយនិងបង្កើតអាជីពប៉ុណ្ណោះទេ ថែមទាំងនេះជាទស្សនៈរស់នៅ មួយដើម្បីអះអាងខ្លួនឯងទៀតផង។ លោកអញ្ជើញមានប្រសាសន៍ថា៖

        “ខ្ញុំចង់សួរមិត្តទាំងអស់ថា៖ តើមិត្តខ្លាចបរាជ័យនៅពេលចាប់ផ្ដើមអាជីវកម្ម ដែរឬទេ? ខ្ញុំជឿថា មិត្តខ្លះនឹងឆ្លើយថា មាន។ នេះជារឿងធម្មតា។ យើងទាំងអស់ គ្នាសុទ្ធតែយល់ថា ដំណើរការចាប់ផ្ដើមអាជីវកម្មគឺជាបទពិសោធន៍ដ៏ប្រថុយ ប្រថានគួរអោយចាប់អារម្មណ៍ ដោយសារនេះជាដំណើរការសិក្សារៀនសូត្រ ប្រមូលបទពិសោធន៍ និងរកឃើញសមត្ថភាពនៃខ្លួនឯង។ នៅជ្រលងភ្នំ Silicon គេមានឃ្លាថា៖ “មិត្តនឹងមិនអាចទទួលបានជោគជ័យឡើយប្រសិនបើមិនទាន់ឆ្លងកាត់ ពុះពារលើបរាជ័យ។ មិត្តនឹងរៀនបានបទពិសោធន៍ជាច្រើនពីបរាជ័យ ទាំងនោះ”។ ហើយជីដូនជីតាយើងក៏មានឃ្លាថា៖ “បរាជ័យជាអ្នកម្ដាយនៃជោគជ័យ”។ ដូច្នេះហើយ តើមិត្តបានត្រៀមខ្លួនជាស្រេចដើម្បីទទួលយក “ការសាកល្បងនិង បរាជ័យ” នៅ? សូមអោយយើងទាំងអស់គ្នាជំរុញស្មារតីចាប់ផ្ដើមអាជីវកម្មដោយ មិនចេះភ័យខ្លាចឡើយ”។

        លោកនាយករដ្ឋមន្រ្តីបានអោយដឹងថា នាពេលខាងមុខ រដ្ឋាភិបាលនឹង កសាងកម្មវិធីជាតិស្ដីពីការចាប់ផ្ដើមអាជីវកម្មនិងច្នៃប្រឌិតដែលមានទស្សនៈ វិស័យដល់ឆ្នាំ២០៤៥ដោយគោលនយោបាយលំអិតជាងមុន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ