នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញចូលរួមពិធីជួបជុំបុណ្យចូលឆ្នាំថ្មី

(VOVWORLD) - នាព្រឹកថ្ងៃទី៦ ខែមេសា នៅទីក្រុង Can Tho ភាគខាងត្បូងវៀតណាម នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញចូលរួមពិធីជួបជុំបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ជនរួមជាតិខ្មែរ។
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញចូលរួមពិធីជួបជុំបុណ្យចូលឆ្នាំថ្មី - ảnh 1ទិដ្ឋភាពនៃពិធីជួបជុំបុណ្យចូលឆ្នាំថ្មី (រូបថត៖ Chinhphu.vn) 

ចាប់ផ្ដើមពិធីជួបជុំនេះគឺឈុតសម្ដែងសិល្បៈដ៏វិសេសវិសាលពោរពេញទៅ ដោយអត្តសញ្ញាណវប្បធម៌របស់ជនរួមជាតិខ្មែរ។ បុណ្យចូលឆ្នាំថ្មីរបស់ជនរួមជាតិខ្មែរជាឱកាសដើម្បីអោយ ប្រជាជនគ្រប់រូបជូនពរគ្នាអោយជួបតែសេចក្ដីសុខចម្រុងចម្រើន ហើយបួងសួង សុំអោយឆ្នាំថ្មីសិរីសួរស្ដី មានជីវភាពសម្បូរធូធារនិងសុភមង្គល។ បុណ្យចូលឆ្នាំថ្មីនេះ ក៏មានអត្ថន័យបញ្ចប់រដូវរាំងស្ងួត ចាប់ផ្ដើមរដូវថ្មីក្នុងមួយឆ្នាំផងដែរ។

        អញ្ជើញថ្លែងនៅពិធី នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បាន អះអាងថា បក្សនិងរដ្ឋវៀតណាមជានិច្ចកាលយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ ជនរួមជាតិនៃបណ្ដាជនជាតិភាគតិច ដែលក្នុងនោះមានតំបន់ជនជាតិខ្មែរទៀត ផង។ លោកនាយករដ្ឋមន្រ្តីបានសម្ដែងនូវក្ដីសោមនស្សរីករាយយ៉ាងក្រៃលែង ដោយឃើញថា ជីវភាពរបស់ប្រជាជនខ្មែរត្រូវបានកែលម្អគួរអោយកត់សម្គាល់ ហើយអ្នកមុខអ្នកការ ពុទ្ធបរិស័ទមហាយានិកាយខ្មែរក៏ដូចជាសមាគមន៍ព្រះសង្ឃ សាមគ្គីស្នេហាជាតិ បានធ្វើសកម្មភាពយ៉ាងសកម្មក្នុងផ្ទះរួមសមាគមន៍ពុទ្ធសាស នាវៀតណាម ផងដែរ។ លោកនាយករដ្ឋមន្រ្តីអញ្ជើញមានប្រសាសន៍ថា៖

        “ខ្ញុំអំពាវនាវអោយជនរួមជាតិ កម្មាភិបាល យុទ្ធជននិងព្រះសង្ឃខ្មែរទាំង អស់ បន្តពង្រីកប្រពៃណីមហាសាមគ្គីជាតិទាំងមូល អនុវត្តន៍យ៉ាងល្អនូវគោល ជំហរ គោលនយោបាយរបស់បក្ស រដ្ឋ លើកកំពស់ស្មារតីបោះជំហានទៅមុខ ប្ដេជ្ញាចិត្តជំនះពុះពារលើការលំបាកដើម្បីឆ្ពោះទៅរកជីវភាពយ៉ាងល្អប្រសើរជាង ចំពោះមនុស្សនិងក្រុមគ្រួសារគ្រប់ៗគ្នា។ ទន្ទឹមនឹងនោះ បន្តចូលរួមយ៉ាងសកម្ម ក្នុងចលនាប្រឡងប្រណាំងស្នេហាជាតិ ឧស្សាហ៍ព្យាយាមសិក្សារៀនសូត្រដើម្បី លើកកំពស់សមត្ថភាពលើគ្រប់វិស័យ រក្សានិងពង្រីកអត្តសញ្ញាណវប្បធម៌ជន ជាតិខ្លួនដើម្បីធ្វើអោយជីវភាពខាងវប្បធម៌ស្មារតីរបស់ជនរួមជាតិខ្មែរទាំងអស់ កាន់តែសម្បូរបែបពីមួយថ្ងៃទៅមួយថ្ងៃ”។

        នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ក៏បានស្នើអោយអ្នកមុខអ្នកការ ពុទ្ធសាសនាមហាយានិកាយខ្មែរបន្តចលនាពុទ្ធបរិស័ទចូលរួមយ៉ាងសកម្មក្នុង ចលនាប្រឡងប្រណាំង អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ