នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញចូលរួមពិធីបើក ការដ្ឋានសាងសង់ខ្សែផ្លូវ Cam Lo – La Son នៃគម្រោងផ្លូវហាយវ៉ៃជើង-ត្បូង

(VOVWORLD) - អញ្ជើញថ្លែងនៅពិធីនេះ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បាន សង្កត់ធ្ងន់ទៅលើអត្ថន័យយុទ្ធសាស្ត្រនៃផ្លូវហាយវេជើង-ត្បូង ដែលត្រូវបានបក្ស និងរដ្ឋយកចិត្តទុកដាក់ ផ្ដល់អាទិភាពវិនិយោគ។
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញចូលរួមពិធីបើក ការដ្ឋានសាងសង់ខ្សែផ្លូវ Cam Lo – La Son នៃគម្រោងផ្លូវហាយវ៉ៃជើង-ត្បូង - ảnh 1 នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អញ្ជើញថ្លែងនៅពិធីនេះ (រូបថត៖ VGP)

  នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ពិធីបើកការដ្ឋានសាងសង់គម្រោងសមាសភាព នៃគម្រោងផ្លូវហាយវេជើង-ត្បូង ភាគខាងកើតដំណាក់កាល២០១៧-២០២០ កំណាត់ Cam Lo – La Son ដែលឆ្លងកាត់ខេត្ត Quang Tri និងខេត្ត Thua Thien Hue បានប្រព្រឹត្តទៅនៅឃុំ Cam Hieu ស្រុក Cam Lo ខេត្ត Quang Tri។ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc និងឧបនាយករដ្ឋមន្រ្តីលោក Trinh Dinh Dung បានអញ្ជើញចូលរួមព្រឹត្តិការណ៍នេះហើយប្រគល់ភារកិច្ចអោយ បណ្ដាអង្គភាពដែលចូលរួម សាងសង់គម្រោងសំខាន់នេះ។

អញ្ជើញថ្លែងនៅពិធីនេះ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បាន សង្កត់ធ្ងន់ទៅលើអត្ថន័យយុទ្ធសាស្ត្រនៃផ្លូវហាយវេជើង-ត្បូង ដែលត្រូវបានបក្ស និងរដ្ឋយកចិត្តទុកដាក់ ផ្ដល់អាទិ ភាពវិនិយោគ។ លោកនាយករដ្ឋមន្រ្តីបានលើក ច្បាស់ថា ការកសាងផ្លូវហាយវេនេះគឺសំដៅជំរុញយ៉ាងខ្លាំងក្លានូវការតភ្ជាប់រវាង ខេត្តក្រុងនិងតំបន់សេដ្ឋកិច្ចសំខាន់ៗទូទាំងប្រទេស តាមនោះរួមចំណែកអភិវឌ្ឍ ប្រទេសជាតិ លើកស្ទួយជីវភាពរស់នៅរបស់ប្រជាជន។

        នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានលើកសរសើរក្រសួងគមនា គមន៍ដឹកជញ្ជូននិងក្រសួង ស្ថាប័នទាក់ទិននានា ដោយបានត្រៀមរៀបចំយ៉ាងល្អ នូវលក្ខខ័ណ្ឌបច្ចេកទេសទាំងអស់តាមបទបញ្ញត្តិរបស់រដ្ឋដើម្បីបើកការដ្ឋានសាងសង់គម្រោង ព្រមទាំងលើកសរសើរកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរនិង ប្រជាជននៃខេត្ត Quang Tri និងខេត្ត Thua Thien Hue ដោយបានសម្រេចរួច រាល់ការរំដោះផ្ទៃដីសម្រាប់គម្រោងផងដែរ។ លោកនាយករដ្ឋមន្រ្តីបានស្នើអោយ អាជ្ញាធរគ្រប់ជាន់ថ្នាក់នៃខេត្តទាំងពីរនេះត្រូវការយកចិត្តទុកដាក់ ថែទាំ បង្ក លក្ខណៈងាយស្រួលចំពោះការរស់នៅ ការធ្វើផលិតកម្ម អាជីវកម្មនិងសេវាកម្ម ប្រកបដោយស្ថិរភាពសម្រាប់ប្រជាជននៅតំបន់ដែលត្រូវបានរំដោះផ្ទៃដី។ លោក នាយករដ្ឋមន្ត្រីអញ្ជើញមានប្រសាន៍ថា គម្រោងសំខាន់ដំបូងនេះក៏ដូចជាផ្លូវហាយវេទាំងមូល ដែលនឹងត្រូវបាន បើកការដ្ឋានសាងសង់នាពេលខាងមុខនោះ ត្រូវតែធានាល្បឿនដំណើរការ ក៏ដូច ជាគុណភាពសំណង់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ