នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញចូលរួមពិធីរំលឹកខួប ទិវាបង្កើតវិទ្យាស្ថានរដ្ឋបាលជាតិ

(VOVWORLD) - ក្នុងរយៈពេល៦០ឆ្នាំកន្លងទៅ វិទ្យាស្ថាននេះបាន ក្លាយទៅជាប្រព័ន្ធសាលាមួយដែលបណ្ដុះបណ្ដាលសមត្ថភាពសម្រាប់កម្មាភិ បាល មន្ត្រីរដ្ឋការ និយោជិត និងកម្លាំងប្រដាប់អាវុធរាប់សែននាក់។

នាព្រឹកថ្ងៃទី៨ ខែមិថុនា នៅរដ្ឋធានីហាណូយ បានប្រព្រឹត្តទៅពិធីរំលឹកខួប លើកទី៦០ទិវាបង្កើតវិទ្យាស្ថានរដ្ឋបាលជាតិវៀតណាម ដោយមានការអញ្ជើញ ចូលរួមរបស់នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc។ វិទ្យាស្ថានរដ្ឋបាលជាតិ ត្រូវបានបង្កើតឡើងនាថ្ងៃទី២៩ ខែឧសភា ឆ្នាំ១៩៥៩ ដោយឈ្មោះថា សាលារដ្ឋ បាល ចំណុះក្រសួងមហាផ្ទៃ។ ក្នុងរយៈពេល៦០ឆ្នាំកន្លងទៅ វិទ្យាស្ថាននេះបាន ក្លាយទៅជាប្រព័ន្ធសាលាមួយដែលបណ្ដុះបណ្ដាលសមត្ថភាពសម្រាប់កម្មាភិ បាល មន្ត្រីរដ្ឋការ និយោជិត និងកម្លាំងប្រដាប់អាវុធរាប់សែននាក់។

        អញ្ជើញថ្លែងនៅពិធីនេះ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បាន ចាត់ទុកថា៖

        “ការអភិវឌ្ឍវិទ្យាស្ថានរដ្ឋបាលជាតិត្រូវដើរទន្ទឹមនឹងគោលដៅកសាងជួរកម្មាភិបាលគ្រប់ជាន់ថ្នាក់ ជាពិសេសគឺថ្នាក់យុទ្ធសាស្ត្រ អោយមានសីលធម៌ សមត្ថ ភាពនិងកិត្យានុភាពយ៉ាងគ្រប់គ្រាន់ហើយសក្ដិសមនឹងភារកិច្ចដែលត្រូវបាន ប្រគល់ជូន។ វិទ្យាស្ថានត្រូវការកសាងយុទ្ធសាស្ត្របណ្ដុះបណ្ដាលក្នុងកាលៈ ទេសៈនៃការធ្វើសមាហរណកម្មយ៉ាងទូលំទូលាយនិងបដិវត្តន៍ឧស្សាហកម្មលើកទី៤។ ក្នុងនោះ ជំរុញកិច្ចសហប្រតិបតិ្តការអន្តរជាតិ ជាពិសេសជាមួយប្រទេស កម្ពុជានិងឡាវអោយកាន់តែខ្លាំងក្លាថែមទៀត។ ការបំប៉ន់ចំណេះដឹងត្រូវតភ្ជាប់ នឹងការបំប៉ន់សីលធម៌ សំដៅកសាងជួរកម្មាភិបាលស្មោះត្រង់ចំពោះបក្ស រដ្ឋ និងមានលក្ខណៈជំនាញវិជ្ជាជីវៈខ្ពស់”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ