នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញចូលរួមសន្និសីទបូកសរុបរបស់ក្រសួងវិទ្យាសាស្ត្រ

(VOVWORLD) - នាព្រឹកថ្ងៃទី៩ មករា នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញចូលរួមសន្និសីទបូកសរុបសកម្មភាពវិទ្យា សាស្ត្រ បច្ចេកវិទ្យាឆ្នាំ២០១៧និងទិសដៅភារកិច្ចសំរាប់ឆ្នាំ២០១៨។ 

  នាព្រឹកថ្ងៃទី៩ មករា នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញចូលរួមសន្និសីទបូកសរុបសកម្មភាពវិទ្យា សាស្ត្របច្ចេកវិទ្យាឆ្នាំ២០១៧និងទិសដៅភារកិច្ចសំរាប់ឆ្នាំ២០១៨។ អញ្ជើញថ្លែង មតិនៅទីនេះ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានវាយតំលៃខ្ពស់ ចំពោះផលិតផលវិទ្យាសាស្ត្របច្ចេកវិទ្យាក្នុងគ្រប់វិស័យ ដែលត្រូវបានអនុវត្ត ប្រកបដោយប្រសិទ្ធភាពក្នុងជីវភាពរស់នៅនាពេលកន្លងទៅ ក្នុងនោះមានវិស័យ ចិញ្ចឹមជលផល ហិរញ្ញវត្ថុធនាគារ សុខាភិបាល បរិស្ថាន និងឧបករណ៍សំណង់ ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ