នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញឆ្លើយសម្ភាសន៍សារព័ត៌មានជប៉ុនស្ដីពីដំណើរទស្សនកិច្ចនៅជប៉ុននិងចូលរួមកិច្ចប្រជុំកំពូល G20

(VOVWORLD) - ក្នុងឱកាសអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅជប៉ុននិងចូលរួមកិច្ចប្រជុំកំពូល G20 ចាប់ពីថ្ងៃទី២៧ ខែមិថុនា ដល់ថ្ងៃទី១ ខែកក្កដា តាមការអញ្ជើញ របស់នាយករដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe នោះ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញឆ្លើយសម្ភាសន៍ជាមួយសារព័ត៌មាននៃ ប្រទេសសាម៉ី។
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញឆ្លើយសម្ភាសន៍សារព័ត៌មានជប៉ុនស្ដីពីដំណើរទស្សនកិច្ចនៅជប៉ុននិងចូលរួមកិច្ចប្រជុំកំពូល G20 - ảnh 1 លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc 

ឆ្លើយសំណួរស្ដីពីការដែលវៀតណាមនឹងចូលរួមផ្ដល់យោបល់អ្វីខ្លះនៅកិច្ចប្រជុំ G20 លើកនេះ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានជម្រាបថា ដោយឈរលើការពិតជាក់ស្ដែងនៃការអភិវឌ្ឍនៅប្រទេសមួយដែលកំពុងបោះជំហានទៅមុខហើយធ្វើសមាហរណកម្មយ៉ាងស៊ីជំរៅទៅក្នុងសេដ្ឋកិច្ចសកលនោះ វៀតណាមនឹងចែករំលែកជាមួយមិត្តភក្តិអន្តរជាតិអំពីទស្សនៈវិស័យ គំនិតសហប្រតិបតិ្តការនិងការខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការរួមចំណែកដោះស្រាយបញ្ហាសេដ្ឋកិច្ចសកលនានា ក៏ដូចជាគោលបំណងចង់រួមដៃជាមួយសហគមន៍អន្តរជាតិដើម្បីផែនដីមួយដ៏បៃតង ប្រកបដោយសុខសន្តិភាព វិបុលភាព ការអភិវឌ្ឍ ហើយមិនបំភ្លេចនរណាម្នាក់នោះឡើយ។

        ស្ដីពីទំនាក់ទំនងរវាងវៀតណាមនិងជប៉ុននាពេលថ្មីៗនេះ ក៏ដូចជាយថាទស្សន៍នាអនាគត នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអះអាងថា ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រទូលំទូលាយរវាងប្រទេសទាងពីរកំពុងរីកចម្រើនយ៉ាងខ្លាំងក្លា ជាក់ស្ដែង និងគ្រប់ជ្រុងជ្រោយ ហើយនាំមកនូវផលប្រយោជន៍សម្រាប់ប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជារួមចំណែកទៅក្នុងសន្តិភាព ស្ថិរភាព វិបុលភាព កិច្ចសហប្រតិបតិ្តការនិងការអភិវឌ្ឍនៅក្នុងតំបន់និងលើពិភពលោក។

        លើវិស័យនយោបាយ ប្រទេសទាំងពីរបានរក្សាការរៀបចំដំណើរទស្សនកិច្ចទៅវិញទៅមកយ៉ាងញឹកញ៉ាប់នៅគ្រប់ជាន់ថ្នាក់ ជាពិសេសគឺថ្នាក់ជាន់ខ្ពស់។ លើវិស័យសេដ្ឋកិច្ច ជប៉ុនជាដៃគូសំខាន់ជួរមុខរបស់វៀតណាម ហើយជាប្រទេសផ្ដល់ទុន ODA ធំបំផុតសម្រាប់វៀតណាមផងដែរ។ កិច្ចសហប្រតិបតិ្តការរវាងបណ្ដាតំបន់នៃប្រទេសទាំងពីរ និងការជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជនក៏ត្រូវបានបើកទូលាយពីមួយថ្ងៃទៅមួយថ្ងៃផងដែរ។

ស្ដីពីស្ថានភាពនៅលើសមុទ្រខាងកើតនាបច្ចុប្បន្ននេះ និងវិធានការរបស់វៀតណាម សំដៅរក្សាសន្តិភាពនិងស្ថិរភាពនៅសមុទ្រខាងកើតនោះ លោក នាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានសង្កត់ធ្ងនថា វៀតណាមនឹងបន្តរួមជាមួយសហគមន៍អន្តរជាតិ ដែលក្នុងនោះមានជប៉ុន ជំរុញកិច្ចសហប្រតិបត្តិការសមុទ្រក្រោមគ្រប់រូបភាព និងស្របតាមច្បាប់អន្តរជាតិ ជាពិសេសគឺអនុសញ្ញារបស់អង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២ សំដៅធានាសន្តិសុខសុវត្ថិភាពនិងសេរីភាពនាវាចរណ៍ អាកាសចរណ៍ ការជួយសង្គ្រោះ ប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មនៅលើសមុទ្រជាដើម។ វៀតណាមវាយតម្លៃខ្ពស់ចំពោះតួនាទី និងការរួមវិភាគទានរបស់ជប៉ុនទៅក្នុងការរក្សាសន្តិភាព ស្ថិរភាព និងសេរីភាព សុវត្ថិភាពនាវាចរណ៍ អាកាសចរណ៍ នៅលើសមុទ្រខាងកើតនាពេលកន្លងទៅ ព្រមទាំងជឿជាក់ថាជប៉ុនបន្តរួមចំណែកយ៉ាងសកម្មថែមទៀតទៅក្នុងសន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងលើពិភពលោក។

ចំពោះការដែលជប៉ុនបានអនុម័តលើគោលនយោបាយបើកទ្វារចំពោះពលករបរទេស សំដៅទប់ទល់នឹងស្ថានភាពចំនួនប្រជាជនថយចុះ និងមានបំណងចង់សហប្រតិបត្តិការជាមួយវៀតណាមលើវិស័យនេះ លោក នាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានឲ្យដឹងថា នាបច្ចុប្បន្ននេះ ប្រជាជនវៀតណាមនៅជប៉ុនមានចំនួន ៣ ម៉ឺននាក់ ហើយជាសហគមន៍រៀបចំណាត់ថ្នាក់លេខ ៣ នៅជប៉ុន។ វៀតណាមអបអរសាទរចំពោះការដេលជប៉ុនបានបង្កើតឋានៈ "ពលករជំនាញ " សំដៅបង្កើនការទទួលពលករបរទេស ដែលក្នុងនោះមានពលករវៀតណាម។ វៀតណាមមានគោលបំណងថា រដ្ឋាភិបាលជប៉ុនបន្តជួយឧបត្ថម្ភ និងបង្កលក្ខណៈងាយស្រួល ដើម្បីពលករវៀតណាមអាចសម្របខ្លួនទៅក្នុងបរិយាកាសការងារ និងជីវភាពប្រចាំថ្ងៃនៅជ៉បុនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ