នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញជូនពរបុណ្យតេតចំពោះ អង្គភាពនគរបាលប្រជាជនមួយចំនួន

(VOVWORLD) - នៅនាយកដ្ឋានប៉ូលីសព្រហ្មទ័ណ្ឌ លោកនាយករដ្ឋមន្រ្តី បានកោតសរសើរកម្លាំងប៉ូលីសព្រហ្មទ័ណ្ឌដោយបានអនុវត្តយ៉ាងល្អប្រពៃនូវការងារធ្វើសេនាធិការជូនបក្ស រដ្ឋ នាពេលកន្លងមក ដើម្បីចេញផ្សាយបទបញ្ញត្តិជាច្រើនស្ដីពីការ បង្ការ ប្រយុទ្ធប្រឆាំងនឹងបទឧក្រិដ្ឋព្រហ្មទណ្ឌ ព្រមទាំងដោះស្រាយករណីរំលោភច្បាប់ នានាយ៉ាងល្អផងដែរ។

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញជូនពរបុណ្យតេតចំពោះ អង្គភាពនគរបាលប្រជាជនមួយចំនួន - ảnh 1នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញជូនអំណោយដល់កម្មាភិបាល យុទ្ធជននៅនាយកដ្ឋានប៉ូលីសព្រហ្មទ័ណ្ឌ។ (រូបថត៖ កាសែតនគរបាល)
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ២០២១ នារសៀលថ្ងៃទី៧ កុម្ភៈ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទៅសួរសុខទុក្ខ ត្រួតពិនិត្យ ស្ថានភាពត្រៀមប្រយុទ្ធ ហើយជូនពរបុណ្យតេតចំពោះអង្គភាពមួយចំនួននៃកង កម្លាំងនគរបាលប្រជាជន។ នៅនាយកដ្ឋានប៉ូលីស ព្រហ្មទ័ណ្ឌ លោកនាយករដ្ឋមន្រ្តី បានកោតសរសើរកម្លាំងប៉ូលីសព្រហ្មទ័ណ្ឌដោយបានអនុវត្តយ៉ាងល្អប្រពៃនូវការងារធ្វើសេនាធិការជូនបក្ស រដ្ឋ នាពេលកន្លងមក ដើម្បីចេញផ្សាយបទបញ្ញត្តិជាច្រើនស្ដីពីការ បង្ការ ប្រយុទ្ធប្រឆាំងនឹងបទឧក្រិដ្ឋព្រហ្មទណ្ឌ ព្រមទាំងដោះស្រាយករណីរំលោភច្បាប់ នានាយ៉ាងល្អផងដែរ។ លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា ទោះជាក្នុងករណីណា មួយក៏ដោយ ក៏ត្រូវរក្សាឲ្យបានរឹងមាំនូវសន្តិសុខជាតិ សណ្ដាប់ធ្នាប់សង្គម ហើយ បង្កើតបរិយាកាសសន្តិភាព ស្ថិរភាព និងបង្កភាពងាយស្រួលសម្រាប់អភិវឌ្ឍ ប្រទេសជាតិ។
អញ្ជើញចុះត្រួតពិនិត្យការងារអនុវត្តភារកិច្ច ហើយជូនពរបុណ្យតេតចំពោះ កម្មាភិបាល យុទ្ធជននៃនាយកដ្ឋានសន្តិសុខផ្ទៃក្នុង លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអះអាងថា៖ “កម្មាភិបាលនិងយុទ្ធជនគ្រប់រូបបានជ្រួតជ្រាបស្មារតី “សន្តិសុខដោយម្ចាស់ការ” ដែលក្នុងនោះ មានការធានាសុវត្ថិភាពជាដាច់ខាតនៃមហាសន្និបាតបក្សគ្រប់ជាន់ថ្នាក់ និងមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១៣របស់បក្សកុម្មុយនិស្តវៀតណាម ដែលមិនទុកឲ្យកើតមានឧប្បត្តិហេតុណាមួយឡើយ ទោះជារឿងតូចបំផុតក៏ដោយ។ នេះជាជោគ ជ័យដ៏លេចធ្លោ។ នាយកដ្ឋានសន្តិសុខផ្ទៃក្នុងបានសម្របសម្រួលជាមួយកងកម្លាំង ផ្សេងៗ ដើម្បីអនុវត្តយ៉ាងប្ដូរផ្ដាច់នូវគ្រប់វិធានការ សំដៅតស៊ូទប់ស្កាត់ បង្ក្រាបមុខ សញ្ញាប្រតិកិរិយា ក៏ដូចជាឧបាយកលប្រឆាំងរដ្ឋរបស់កម្លាំងអមិត្តផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ