នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញជួបចរចាជាមួយ នាយករដ្ឋមន្រ្តីកម្ពុជា សម្ដេច តេជោ ហ៊ុន សែន

(VOVWORLD) - តាមការអញ្ជើញរបស់នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅ វៀតណាមចាប់ពីថ្ងៃទី៦ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៨។
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញជួបចរចាជាមួយ នាយករដ្ឋមន្រ្តីកម្ពុជា សម្ដេច តេជោ ហ៊ុន សែន - ảnh 1 ទិដ្ឋភាពនៃពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការសម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាដែលអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម (រូបថត៖ Chinhphu.vn)


 
នាព្រឹកថ្ងៃទី៧ ខែធ្នូ បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ចដែល ត្រូវបានរៀបចំឡើងយ៉ាងឱឡារិកនៅរដ្ឋធានីហាណូយ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជួបចរចាជាមួយសម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងជំនួបនេះ ភាគីទាំងពីរ បានសម្ដែងការពេញចិត្តចំពោះការអភិវឌ្ឍជាវិជ្ជមាននៃទំនាក់ទំនងរវាងវៀត ណាមនិងកម្ពុជានាពេលកន្លងទៅ។ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីររួមជាមួយ ក្រសួង ស្ថាប័ន អង្គការមហាជន និងខេត្ត ក្រុងនានា ជាពិសេសគឺខេត្ត ក្រុងដែល មានខ្សែព្រំដែនជាប់គ្នា បានរៀបចំជំនួបពិភាក្សាការងារនិងជំនួបប្រាស្រ័យយ៉ាង ញឹកញ៉ាប់ ដែលរួមចំណែកលើកស្ទួយការជឿទុកចិត្តគ្នានិងភាពស្និទ្ធស្នាលរវាង ភាគីទាំងពីរ។ ក្នុងឆ្នាំ២០១៨ ទំហំពាណិជ្ជកម្មទ្វេភាគីមានការលោតផ្លោះដ៏ធំធេង ដែលអាចសម្រេចបានចំនួន៤ពាន់៥រយលានដុល្លាអាមេរិកតាមការប៉ាន់ស្មាន។ វៀតណាមបន្តស្ថិតនៅក្នុងចំណោមប្រទេសចំនួន១០ដែលបណ្ដាក់ទុនជាច្រើនបំផុតនៅកម្ពុជា ដោយមានគម្រោងវិនិយោគជាង២០០និងដើមទុនសរុបជាង៣ ពាន់លានដុល្លាអាមេរិក។ ភាគីទាំងពីរបានឯកភាពគ្នានឹងលើកកំពស់ប្រសិទ្ធភាព នៃកិច្ចសហប្រតិបតិ្តការផ្នែកការពារជាតិ សន្តិសុខ សំដៅការពារយ៉ាងរឹងមាំបរិ យាកាសសន្តិភាព សន្តិសុខនិងស្ថិរភាពនៃប្រទេសនីមួយៗ។

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញជួបចរចាជាមួយ នាយករដ្ឋមន្រ្តីកម្ពុជា សម្ដេច តេជោ ហ៊ុន សែន - ảnh 2នាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរវៀតណាម-កម្ពុជា 

        ក្នុងវិស័យពាណិជ្ជកម្ម នាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរបានអបអរសាទរ ចំពោះក្រសួងឧស្សាហ-ពាណិជ្ជកម្មវៀតណាមនិងក្រសួងពាណិជ្ជកម្ម កម្ពុជា ដោយបានសម្រេចការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មតំបន់ព្រំដែន និងចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្ដីពីលទ្ធផលនេះ ព្រមទាំងសម្ដែង នូវជំនឿថា ទំហំពាណិជ្ជកម្មទ្វេភាគីនឹងសម្រេចបាននូវគោលដៅចំនួន៥ពាន់ លានដុល្លាអាមេរិកយ៉ាងឆាប់ៗ ដើម្បីឆ្ពោះទៅរកគោលដៅខ្ពស់ៗថែមទៀតនាឆ្នាំ ២០២០។

        ថ្នាក់ដឹកនាំទាំងពីររូបក៏បានឯកភាពគ្នាបង្កើនកិច្ចសហប្រតិបតិ្តការលើវិស័យអប់រំ បណ្ដុះបណ្ដាល កសិកម្ម រុក្ខកម្ម និងនេសាទ វប្បធម៌សិល្បៈ និងការជួបប្រា ស្រ័យរវាងប្រជាជននៃប្រទេសទាំងពីរផងដែរ។

        នាយករដ្ឋមន្រ្តីទាំងពីររូបបានឯកភាពគ្នាបន្តដោះស្រាយអោយបានល្អនូវ បញ្ហានៅសេសសល់ដោយឈរលើស្មារតីមិត្តភាពនិងការយល់ដឹងគ្នាទៅវិញទៅមក ជាពិសេសគឺបញ្ហាខ័ណ្ឌសីម៉ាបោះ បង្គោលលើខ្សែព្រំដែនរួមរវាងប្រទេសទាំង ពីរ សំដៅកសាងខ្សែព្រំដែនរួមប្រកបដោយសន្តិភាព មិត្តភាព ដើម្បីកិច្ចសហ ប្រតិបតិ្តការនិងវឌ្ឍនភាព។

        ចំពោះបញ្ហាតំបន់និងអន្តរជាតិនានា ថ្នាក់ដឹកនាំទាំងពីររូបបានឯកភាពគ្នា លើសារសំខាន់នៃការរក្សាសន្តិភាព ស្ថិរភាព និងសន្តិសុខក្នុងតំបន់ ព្រមទាំង អះអាងថានឹងសហការយ៉ាងជិតស្និទ្ធដើម្បីបន្តកសាងនិងអភិវឌ្ឍន៍សហគមន៍ អាស៊ាន ជំរុញកិច្ចសហប្រតិបតិ្តការនៅតំបន់ត្រីកោណអភិវឌ្ឍកម្ពុជា-ឡាវ-វៀត ណាម និងអនុតំបន់មេគង្គ សំដៅបង្រួញគម្លាតអភិវឌ្ឍ គ្រប់គ្រងនិងប្រើប្រាស់ ប្រភពទឹកនៃទន្លេមេគង្គប្រកបដោយចីរភាព ឆ្ពោះទៅរកគោលដៅអភិវឌ្ឍដោយ ចីរភាពរបស់អង្គការសហប្រជាជាតិផងដែរ។

        បន្ទាប់ពីជំនួបចរចា នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc និងនាយករដ្ឋមន្រ្តីកម្ពុជា សម្ដេច តេជោ ហ៊ុន សែនបានអញ្ជើញជាសាក្សីក្នុងពិធី ចុះហត្ថលេខាលើឯកសារសហប្រតិ បតិ្តការមួយចំនួនក្នុងវិស័យគមនាគមន៍ដឹក ជញ្ជូន ខ័ណ្ឌសីម៉ាបោះបង្គោលព្រំដែន និងអប់រំ។ បន្ទាប់នោះ នាយករដ្ឋមន្រ្តីទាំងពីររូប បានអញ្ជើញជាសហអធិបតីនៅសន្និសីទកាសែតរួមដើម្បីជូនដំណឹងនូវលទ្ធផលនៃជំនួបចរចាទ្វេភាគីខាងលើ។ 

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានចាត់ទុកថា ប្រទេសទាំងពីរនឹងសម្រេចលើសពីគោលដៅអំពីទំហំពាណិជ្ជកម្មទ្វេភាគី ៥ ពាន់លានដុល្លារអាមេរិកមុនឆ្នាំ ២០២០ ដោយឆ្ពោះទៅទំហំពាណិជ្ជកម្មច្រើនថែមទៀត។ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានលើកច្បាស់ថា៖

 "ខ្ញុំនិងសម្តេចតេជោនាយករដ្ឋមន្ត្រីហ៊ុនសែនបានឯកភាពគ្នាក្នុងការដាក់ចេញទិសដៅធំៗ ដើម្បីបន្តជំរុញទំនាក់ទំនងទ្វេភាគីតាមពាក្យស្លោក " ភាពជាអ្នកជិតខាងល្អ មិត្តមិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ស្ថិតស្ថិរឹងមាំយូរអង្វែង"។ យើងខ្ញុំអះអាងថា បន្តពង្រឹង និងពង្រីកទំនាក់ទំនងនយោបាយ រឹតបន្តឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ សន្តិសុខ ការពាររឹងមាំ បរិយាកាសសុខសន្តិភាព សន្តិសុខ និងស្ថិរភាពនៃប្រទេសនីមួយៗ ប្រយុទ្ធប្រឆាំងឧក្រិដ្ឋជនឆ្លងដែន ក៏ដូចជារួមចំណែកដល់សន្តិភាពនិងស្ថិរភាពក្នុងតំបន់។ ភាគីទាំងពីរបានសង្កត់ធ្ងន់ថានឹងផ្តល់អាទិភាពខ្ពស់ និងខិតប្រឹងប្រែងដើម្បីសម្រេចបាននូវលទ្ធផលថ្មី ជាក់ស្ដែងក្នុងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ដើម្បីនាំកិច្ចសហប្រតិបត្តិកាលើវិស័យសេដ្ឋកិច្ចក្លាយជាសរសរទ្រូងដ៏រឹងមាំនៃទំនាក់ទំនងរវាងប្រទេសទាំងពីរផងដែរ"៕

ប្រតិកម្មទៅវិញ

ផ្សេងៗ