នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញជួបចរចាជាមួយ នាយករដ្ឋមន្រ្តីនេប៉ាល់លោក Prasad Sharma Oli

(VOVWORLD) - នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានស្នើអោយ នេប៉ាល់ជួយឧបត្ថម្ភសហគ្រាសវៀតណាមក្នុងការស្វែងរកកាលានុវត្តភាពវិនិ យោគលើគ្រប់វិស័យ ជាពិសេសគឺវិស័យថាមពល ហេដ្ឋារចនាសម្ព័ន្ធនិងទូរគ មនាគមន៍។
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញជួបចរចាជាមួយ នាយករដ្ឋមន្រ្តីនេប៉ាល់លោក Prasad Sharma Oli - ảnh 1 នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc (ខាងឆ្វេង) អញ្ជើញធ្វើជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចនាយករដ្ឋមន្រ្តីនេប៉ាល់លោក Prasad Sharma Oli

  នាព្រឹកថ្ងៃទី១១ ខែឧសភា នៅទីក្រុង ហាណូយ បានប្រព្រឹត្តទៅពិធីទទួល បដិសណ្ឋារកិច្ចយ៉ាងមហោឡារឹកចំពោះនាយករដ្ឋមន្រ្តីនៃសាធារណៈរដ្ឋប្រជា ធិបតេយ្យសហព័ន្ធនេប៉ាល់លោក Prasad Sharma Oli និងលោកជំទាវ ក្នុង ឱកាសអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម ក្រោមអធិបតីភាព របស់នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc។ បន្ទាប់ពីពិធីទទួល នាយករដ្ឋមន្រ្តីទាំងពីររូបបានដំណើរការចរចា។

        នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានស្នើអោយ នេប៉ាល់ជួយឧបត្ថម្ភសហគ្រាសវៀតណាមក្នុងការស្វែងរកកាលានុវត្តភាពវិនិ យោគលើគ្រប់វិស័យ ជាពិសេសគឺវិស័យថាមពល ហេដ្ឋារចនាសម្ព័ន្ធនិងទូរគ មនាគមន៍។ ភាគីទាំងពីរបានឯកភាពគ្នាពិចារណាលើការបើកទ្វារទីផ្សារសម្រាប់ កសិផលនៃប្រទេសនីមួយៗ ជាពិសេសគឺអង្ករ ម្រេច គ្រាប់ស្វាយចន្ទី កៅស៊ូ និង ផ្លែឈើ ត្រូពិក ព្រមទាំងបើកទូលាយកិច្ចសហប្រតិបតិ្តការលើវិស័យកសិកម្ម ដោយបច្ចេកវិទ្យាខ្ពស់និងផ្លាស់ប្ដូរអ្នកជំនាញកសិកម្មទៅវិញទៅមកផងដែរ។ ក្រៅពីនោះ ភាគីទាំងពីរបានឯកភាពបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ ទេសចរណ៍និងការជួបប្រាស្រ័យរវាងប្រជាជនជាមួយប្រជាជនផងដែរ។

        បន្ទាប់ពីជំនួបចរចា នាយករដ្ឋមន្រ្តីទាំងពីរបានអញ្ជើញធ្វើជាសាក្សីនៅ ក្នុងពិធីចុះហត្ថលេខាលើឯកសារសហប្រតិបតិ្តការមួយចំនួនរវាងក្រសួងនិង ស្ថាប័ននៃប្រទេសទាំងពីរ។

        មុននោះ នាយករដ្ឋមន្ត្រីនេប៉ាល់លោក Prasad Sharma Oli បានអញ្ជើញ ទៅដាក់កម្រង់ផ្កានៅវិមានរំលឹកវិញ្ញាណក្ខ័ន្ធវីរៈយុទ្ធជនពលីហើយដាក់កម្រង់ផ្កា និងចូលគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញនៅក្នុងប្រាង្គតម្កល់សពផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ