នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញជួបធ្វើការជាមួយបញ្ជាការដ្ឋានប៉ូលីសសមុទ្រវៀតណាម

(VOVWORLD) - លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា នាពេលខាងមុខ កម្លាំង ប៉ូលីសសមុទ្រវៀតណាមបន្តផ្ដោតទៅលើភារកិច្ចការពារអធិបតេយ្យភាព សិទ្ធិ អធិបតេយ្យភាព យុត្តាធិការជាតិ ការពារសន្តិសុខ ផលប្រយោជន៍ជាតិ ក៏ដូចជា ធនធាននិងបរិស្ថានសមុទ្រផងដែរ៕
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញជួបធ្វើការជាមួយបញ្ជាការដ្ឋានប៉ូលីសសមុទ្រវៀតណាម - ảnh 1 នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc និងឧបនាយករដ្ឋមន្រ្តីអចិន្រ្តៃយ៍លោក Truong Hoa Binh សំណេះសំណាលអនឡាញជាមួយបណ្ដាកម្មាភិបាលនិងយុទ្ធជនដែលកំពុងបំពេញភារកិច្ចនៅសមុទ្រ (រូបថត៖ VGP)

  នាព្រឹកថ្ងៃទី១១ ខែកក្កដា នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc និងឧបនាយករដ្ឋមន្រ្តីអចិន្រ្តៃយ៍លោក Truong Hoa Binh បានអញ្ជើញជួប ធ្វើការជាមួយបញ្ជាការដ្ឋានប៉ូលីសសមុទ្រ វៀតណាម។ មុនពេលប្រព្រឹត្តទៅជំនួប ធ្វើការនេះ នៅទីស្នាក់ការបញ្ជាការដ្ឋានប៉ូលីសសមុទ្រវៀតណាម លោកនាយក រដ្ឋមន្រ្តីបានសំណេះសំណាលអនឡាញតាមរយៈប្រព័ន្ធផ្កាយរណបជាមួយ បណ្ដាកម្មាភិបាលនិងយុទ្ធជននៅតាមនាវាដែលកំពុងបំពេញភារកិច្ចនៅសមុទ្រ។ លោកនាយករដ្ឋមន្រ្តីបានសួរសុខទុក្ខយ៉ាងស្មោះសរចំពោះជីវភាពរស់នៅរបស់ កម្មាភិបាលនិងយុទ្ធជនគ្រប់រូប ព្រមទាំងកោតសរសើរបណ្ដាកម្មាភិបាលនិងយុទ្ធ ជនដោយបានខិតខំប្រឹងប្រែងសហការជាមួយកងកម្លាំងទាក់ទិននានា អនុវត្តន៍ ភារកិច្ចដែលបក្សនិងរដ្ឋប្រគល់ជូនដោយស្មារតីប្ដេជ្ញាប្រយុទ្ធ ប្ដេជ្ញាយកឈ្នះផងដែរ។

        បន្ទាប់មក នៅក្នុងជំនួបធ្វើការជាមួយបញ្ជាការដ្ឋានប៉ូលីសសមុទ្រវៀត ណាម នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ហើយ សម្ដែងនូវមោទនភាពចំពោះកម្លាំងប៉ូលីសសមុទ្រវៀតណាម ដែលបានខិតខំប្រឹង ប្រែងជំនះពុះពារលើការលំបាក ដើម្បីសម្រេចភារកិច្ចដែលត្រូវបានប្រគប់ជូន យ៉ាងល្អប្រសើរ។ លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា នាពេលខាងមុខ កម្លាំង ប៉ូលីសសមុទ្រវៀតណាមបន្តផ្ដោតទៅលើភារកិច្ចការពារអធិបតេយ្យភាព សិទ្ធិ អធិបតេយ្យភាព យុត្តាធិការជាតិ ការពារសន្តិសុខ ផលប្រយោជន៍ជាតិ ក៏ដូចជា ធនធាននិងបរិស្ថានសមុទ្រផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ