នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយ ប្រធានសមាគមន៍ទាក់ទងជាមួយប្រជាជនវៀតណាមនៅឯបរទេស

(VOVWORLD) - បក្សនិងរដ្ឋជានិច្ចកាលយកចិត្តទុកដាក់ដល់កិច្ចការពាក់ព័ន្ធដល់ប្រជាជន វៀតណាមនៅឯបរទេស ដោយចាត់ទុកអាណិក ជនវៀតណាមជាចំណែកមួយ ដែលមិនអាចកាត់ផ្ដាច់ចេញពីប្រជាជាតិ វៀតណាមបានឡើយ។ នេះជាការអះ អាងរបស់នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc នៅក្នុងជំនួបជា មួយឯកអគ្គរដ្ឋទូតលោក Nguyen Phu Binh ប្រធានសមាគមន៍ទាក់ទងជាមួយ ប្រជាជនវៀតណាមនៅឯបរទេស កាលពីរសៀលថ្ងៃទី២៨ ខែវិច្ឆិកា នៅរដ្ឋធានី ហាណូយ។
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយ ប្រធានសមាគមន៍ទាក់ទងជាមួយប្រជាជនវៀតណាមនៅឯបរទេស - ảnh 1 នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc (ខាងស្ដាំ) អញ្ជើញទទួលជួបជាមួយ ប្រធានសមាគមន៍ទាក់ទងជាមួយប្រជាជនវៀតណាមនៅឯបរទេសឯកអគ្គរដ្ឋទូតលោក Nguyen Phu Binh


លោកនាយករដ្ឋមន្រ្តីមានគោលបំណងថា អាណិកជនវៀតណាមបន្តរួម វិភាគទានទៅក្នុងការកសាងស្រុកកំណើតនិងប្រទេសជាតិ ព្រមទាំងសង្ឃឹមថា គណៈកម្មាធិការជាតិអំពីប្រជាជនវៀត ណាមនៅឯបរទេស សមាគមន៍ទាក់ទង ជាមួយប្រជាជនវៀតណាមនៅឯបរទេស ក៏ដូចជាអាជ្ញាធរតំបន់គ្រប់ជាន់ថ្នាក់ នឹងមានសកម្មភាពជាក់ស្ដែងជាច្រើនថែមទៀតដើម្បីទទួលស្វាគមន៍អាណិកជន វៀតណាមនៅពេលវិលត្រឡប់មកប្រទេសវិញ។

        លោកនាយករដ្ឋមន្រ្តីចាត់ទុកថា សមាគមន៍ចាំបាច់ត្រូវសហការជាមួយរដ្ឋា ភិបាល ស្ថានទូត វៀតណាមប្រចាំប្រទេសនានា និងក្រសួងស្ថាប័នទាក់ទិននានា ដើម្បីបន្តយកចិត្តទុកដាក់ដល់អាណិក ជនវ័យក្មេង ដែលក្នុងនោះមានការជំរុញ ការងារបង្រៀននិងសិក្សារៀនសូត្រភាសាវៀត ណាមសម្រាប់ជំនាន់វ័យក្មេង។ លោកមានគោលបំណងថា សមាគមន៍នឹងបន្តរៀបចំសកម្មភាពដ៏វិសេសវិសាល ជាច្រើនថែមទៀត ដើម្បីទាក់ទាញការចូលរួមរបស់អាណិកជនវៀតណាមយ៉ាង ច្រើនកុះករសំដៅថែរក្សានិងបើកពង្រីកអត្តសញ្ញាណវប្បធម៌របស់ប្រទេសជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ