នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយរដ្ឋមន្រ្តីពាណិជ្ជកម្មអាមេរិក

(VOVWORLD) - នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា វៀតណាមជានិច្ចកាលគោរព វាយតម្លៃ ខ្ពស់ចំពោះទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយជាមួយអាមេរិក ក៏ដូចជាកិច្ច ខិតខំប្រឹងប្រែងរបស់រដ្ឋមន្រ្តីលោក Wilbur Ross ក្នុងការជំរុញទំនាក់ទំនងរវាង ប្រទេសទាំងពីរលើវិស័យពាណិជ្ជកម្មវិនិយោគ។
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយរដ្ឋមន្រ្តីពាណិជ្ជកម្មអាមេរិក - ảnh 1 នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc (ខាងស្ដាំ) និងរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម អាមេរិកលោក Wilbur Ross (រូបថត៖ chinhphu.vn)

  នារសៀលថ្ងៃទី៨ ខែវិច្ឆិកា នៅក្នុងជំនួបជាមួយរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម អាមេរិកលោក Wilbur Ross រួមជាមួយគណៈប្រតិភូធុរកិច្ចអាមេរិកដែលមក បំពេញទស្សនកិច្ចជាផ្លូវការនៅ វៀតណាមនោះ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា វៀតណាមជានិច្ចកាលគោរព វាយតម្លៃ ខ្ពស់ចំពោះទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយជាមួយអាមេរិក ក៏ដូចជាកិច្ច ខិតខំប្រឹងប្រែងរបស់រដ្ឋមន្រ្តីលោក Wilbur Ross ក្នុងការជំរុញទំនាក់ទំនងរវាង ប្រទេសទាំងពីរលើវិស័យពាណិជ្ជកម្មវិនិយោគ។ រដ្ឋមន្រ្តីលោក Wilbur Ross បានអោយដឹងថា ក្នុងក្រុមគណៈប្រតិភូអាមេរិកលើកនេះ មានតំណាងសម្ព័ន្ធក្រុមហ៊ុន ធំៗរបស់អាមេរិកដែលយកចិត្តទុកដាក់ដល់ទីផ្សារវៀតណាមដ៏ពោរពេញទៅ ដោយសក្ដានុពល ហើយត្រៀមខ្លួនជាស្រេចបោះទុនចូលគម្រោងនានានៅវៀត ណាមផងដែរ។

        នៅជំនួបនេះដែរ តំណាងសម្ព័ន្ធក្រុមហ៊ុនមួយចំនួនរបស់អាមេរិកបាន សម្ដែងនូវគោលបំណងចង់ពង្រីកទំនាក់ទំនងពាណិជ្ជកម្ម ជំរុញខ្លាំងទំហំពាណិជ្ជ កម្មទ្វេភាគី បើកជើងហោះហើរត្រង់រវាង វៀតណាមនិងអាមេរិក។ បន្ទាប់ពីជំនួប នេះ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc រដ្ឋមន្រ្តីពាណិជ្ជកម្ម លោក Wilbur Ross រួមជាមួយមន្ត្រីជាន់ខ្ពស់នៃប្រទេសទាំងពីរបានអញ្ជើញធ្វើជា សាក្សីនៅពិធីចុះហត្ថលេខាលើកិច្ចសន្យាពាណិជ្ជកម្មសំខាន់នានារវាងប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ