នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតអាមេរិក

(VOVWORLD) - នារសៀលថ្ងៃទី២៦ ខែធ្នូ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្រ្តីវៀត ណាមលោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិកប្រចាំវៀតណាមលោក Daniel J. Kritenbrink ក្នុងឱកាសចូលឆ្នាំ ថ្មីសកល២០១៩។
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតអាមេរិក - ảnh 1នាយករដ្ឋមន្រ្តីវៀត ណាមលោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិកប្រចាំវៀតណាមលោក Daniel J. Kritenbrink 


នៅក្នុងជំនួបនេះ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ឯកអគ្គរដ្ឋទូតលោក Daniel J. Kritenbrink ក្នុងឆ្នាំ២០១៨ ដោយជំរុញអោយទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុង ជ្រោយវៀតណាម-អាមេរិក កាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ ព្រមទាំងឆ្លើយ តបនឹងផលប្រយោជន៍ជាក់ស្ដែងរបស់ប្រជាជននៃប្រទេសទាំងពីរផងដែរ។

        ក្នុងឆ្នាំ២០១៩ លោកនាយករដ្ឋមន្រ្តីបានស្នើអោយភាគីទាំងពីរបន្តសហប្រតិ បតិ្តការយ៉ាងស្អិតរមួតលើគ្រប់វិស័យ ជាពិសេសគឺសេដ្ឋកិច្ច ពាណិជ្ជកម្ម ការពារ ជាតិ និងបញ្ហាអន្តរជាតិនានា ដើម្បីឆ្ពោះទៅរកការរំលឹកខួបលើកទី២៥ទិវាស្ដារ ប្រក្រតីភាពទំនាក់ទំនងរវាងប្រទេសទាំងពីរ។

        ចំណែកឯ ឯកអគ្គរដ្ឋទូតអាមេរិកវិញ លោក Daniel J. Kritenbrink បាន អះអាងថា អាមេរិកនឹងបន្តជួយឧបត្ថម្ភវៀតណាមជំនះពុះពារលើផលវិបាកដោយ សង្គ្រាមបង្កឡើង ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការជាមួយវៀតណាមលើគ្រប់ វិស័យ ក្នុងនោះមានវិស័យសន្តិសុខការពារជាតិផងដែរ។ អាមេរិកចាត់ទុកវៀត ណាមជាដៃគូសំខាន់ជួរមុខនៅក្នុងតំបន់ ហើយមានគោលបំណងចង់អភិវឌ្ឍន៍ ទំនាក់ទំនងជាមួយវៀតណាមក៏ដូចជាអាស៊ានដើម្បីសុខសន្តិភាព កិច្ចសហប្រតិបតិ្តការនិងវឌ្ឍនភាព ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ