នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទទួលជួបសន្ទនាជាមួយរដ្ឋមន្រ្តីការបរទេសប្រេស៊ីល

(VOVWORLD) - នារសៀលថ្ងៃទី១១ កញ្ញា នៅរដ្ឋធានីហាណូយ អញ្ជើញទទួលជួបសន្ទនាជាមួយរដ្ឋមន្រ្តីការបរទេសប្រេស៊ីល Aloysio Nunes Ferreira ដែលកំពុងមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមនោះ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានស្នើឲ្យភាគីទាំង២សហការគ្នាក្នុងការលុបចោលរបាំង បង្កលក្ខណៈងាយស្រួលសំរាប់សហគ្រាសនៃប្រទេសទាំង២សហប្រតិបត្តិការវិនិយោគ។
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទទួលជួបសន្ទនាជាមួយរដ្ឋមន្រ្តីការបរទេសប្រេស៊ីល - ảnh 1 នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ទទួលជួបសន្ទនាជាមួយរដ្ឋមន្រ្តីការបរទេសប្រេស៊ីល Aloysio Nunes Ferreira (រូបថត៖ VGP)


(VOVworld) - នារសៀលថ្ងៃទី១១ កញ្ញា នៅរដ្ឋធានីហាណូយ អញ្ជើញទទួលជួបសន្ទនាជាមួយរដ្ឋមន្រ្តីការបរទេសប្រេស៊ីល Aloysio Nunes Ferreira ដែលកំពុងមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមនោះ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានស្នើឲ្យភាគីទាំង២សហការគ្នាក្នុងការលុបចោលរបាំង បង្កលក្ខណៈងាយស្រួលសំរាប់សហគ្រាសនៃប្រទេសទាំង២សហប្រតិបត្តិការវិនិយោគ។ រដ្ឋមន្រ្តីការបរទេស Aloysio Nunes Ferreira បានជូនដំណឹងជាមួយនាយករដ្ឋមន្រ្តីអំពីជំនួបចរចារប្រកបដោយជោគជ័យជាមួយឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh។ រដ្ឋមន្ត្រី Aloysio Nunes Ferreira មានបំណងថា ប្រទេសទាំង២បន្តជំរុញកិច្ចសហប្រតិបតិ្តការលើវិស័យជាច្រើនដូចជាវិទ្យាសាស្ត្របច្ចេកវិទ្យា សន្តិសុខការពារជាតិ អប់រំបណ្ដុះបណ្ដាលនិងកសិកម្ម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ