នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទៅបំពេញទស្សនកិច្ចនៅអាល្លឺម៉ង់និងចូលរួមសន្និសីទ G20

(VOVWORLD) -ទទួលសេចក្ដីអញ្ជើញរបស់នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់លោកស្ដី Angela Merkel នាយប់ថ្ងៃទី ៤ កក្ដដា តាមម៉ោងវៀតណាម នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម ចាកចេញពីទីក្រុងហាណូយ អញ្ជើញទៅបំពេញទស្សនកិច្ចនៅសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទៅបំពេញទស្សនកិច្ចនៅអាល្លឺម៉ង់និងចូលរួមសន្និសីទ G20 - ảnh 1 នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc (internet)

ទទួលសេចក្ដីអញ្ជើញរបស់នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់លោកស្ដី Angela Merkel នាយប់ថ្ងៃទី ៤ កក្ដដា តាមម៉ោងវៀតណាម នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម ចាកចេញពីទីក្រុងហាណូយ អញ្ជើញទៅបំពេញទស្សនកិច្ចនៅសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់និងចូលរួមសន្និសីទកំពូល G20 នៅ ទីក្រុង Hamburg ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៨ កក្ដដា ឆ្នាំ ២០១៧។

   ដំណើរទស្សនកិច្ចនេះបានប្រព្រឹត្តិទៅក្នុងស្ថានភាពទំនាក់ទំនងដៃគូយុទ្ធសាស្រ្តវៀតណាម - អាល្លឺម៉ង់កំពុងអភិវឌ្ឍន៍យ៉ាងទូលំទូលាយលើគ្រប់វិស័យ ហើយទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាមនិងប្រទេសជាសមាជិក G20 នានាមានការអភិវឌ្ឍន័ដ៏ល្អប្រសើរផងដែរ។

ប្រតិកម្មទៅវិញ

ផ្សេងៗ