នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទៅពិនិត្យមើលការត្រៀមរៀបចំសម្រាប់ WEF-ASEAN 2018

(VOVWORLD) - នាថ្ងៃទី៩ ខែកញ្ញាឆ្នាំ ២០១៨ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទៅពិនិត្យមើលនៅតាមកន្លែងដែលប្រារព្ធសកម្មភាពសំខាន់ៗនៃ WEF-ASEAN ឆ្នាំ 2018 នៅឯមជ្ឈមណ្ឌលសន្និបាតជាតិ។

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទៅពិនិត្យមើលការត្រៀមរៀបចំសម្រាប់ WEF-ASEAN 2018 - ảnh 1នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទៅពិនិត្យការងារត្រៀមរៀបចំសម្រាប់ WEF ASEAN 2018 (រូបថតៈ TTXVN)

គណៈចាត់តាំងបានជម្របជូនលោកនាយករដ្ឋមន្ត្រីថា រួមជាមួយវេទិការសេដ្ឋកិច្ចពិភពលោក (WEF) រហូតមកដល់ពេលនេះ កម្មវិធីជាក់លាក់និងខ្លឹមសារសម្រាប់សម័យប្រជុំសុទ្ធតែបានសម្រេចជារួមរាល់ ដោយមានការឯកភាពខ្ពស់ពីប្រធានបទនៃសន្និសីទ ទៅដល់មាតិកានៃវគ្គ ពិភាក្សាទាំង៦០វគ្គផងដែរ។

អញ្ជើញថ្លែងនៅទីនេះ នាយករដ្ឋមន្ត្រី លោកNguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះការដែល អនុគណៈកម្មាធិការបានអនុវត្តល្អការងារដែលបានគណៈចាត់តាំងប្រគល់ជូននិងម្ចាស់ការរួមសហការជាមួយវេទិកាសេដ្ឋកិច្ចពិភពលោក ដើម្បីត្រៀមលក្ខណៈឲ្យបានល្អបំផុត។

លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ទៅលើភារកិច្ចសំខាន់របស់ប្រព័ន្ធផ្សព្វផ្សាយ គឺត្រូវផ្សពកវផ្សាយនូវរូបភាពទឹកដីនិងមនុស្សវៀតណាម។ នាយករដ្ឋមន្ត្រីក៏បានស្នើឲ្យត្រៀមរៀបចំយ៉ាងល្អនូវខ្លឹមសារនិងកិច្ចការភស្តុភារ ។ នាយករដ្ឋមន្ត្រីក៏ដឹកនាំកងកម្លាំងមានសមត្ថកិច្ចត្រូវធានារក្សាសន្តិភាពនិងសុវត្ថិភាពដាច់ខាត ចំពោះគ្រប់ព្រឹត្តិការណ៍ទាំងអស់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ