នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញធ្វើជាអធិបតីកិច្ច ប្រជុំអនឡាញទូទាំងប្រទេសអំពីការចែកចាយនិងបើកចំណាយប្រាក់ទុនវិនិយោគសាធារណៈឆ្នាំ២០១៩

(VOVWORLD) - អញ្ជើញថ្លែងនៅទីនេះ លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់លើតួនាទីដ៏ សំខាន់នៃការវិនិយោគសាធារណៈចំពោះការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកិច្ច ដែល ក្នុងនោះមានការកសាងសំណង់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដែលរួមចំណែក ផ្លាស់ប្ដូរមុខមាត់របស់ប្រទេសជាតិ។ 
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញធ្វើជាអធិបតីកិច្ច ប្រជុំអនឡាញទូទាំងប្រទេសអំពីការចែកចាយនិងបើកចំណាយប្រាក់ទុនវិនិយោគសាធារណៈឆ្នាំ២០១៩ - ảnh 1  នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញថ្លែងនៅកិច្ចប្រជុំ (រូបថត៖ VGP)

  នាព្រឹកថ្ងៃទី២៦ ខែកញ្ញា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្រ្តីវៀត ណាមលោក Nguyen Xuan Phuc បានអញ្ជើញធ្វើជាអធិបតីក្នុងកិច្ចប្រជុំអនឡាញ ទូទាំងប្រទេសជំរុញការចែកចាយនិងបើកចំណាយប្រាក់ទុនវិនិយោគសាធារណៈឆ្នាំ២០១៩។

        អញ្ជើញថ្លែងនៅទីនេះ លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់លើតួនាទីដ៏ សំខាន់នៃការវិនិ យោគសាធារណៈចំពោះការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកិច្ច ដែល ក្នុងនោះមានការកសាងសំណង់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដែលរួមចំណែក ផ្លាស់ប្ដូរមុខមាត់របស់ប្រទេសជាតិ។ លោកបានអោយដឹងថា ទុនវិនិយោគសាធា រណៈស្រូបយក១០,៧%នៃតម្លៃ GDP និង៣២%នៃទុនវិនិយោគសរុបរបស់សង្គម ទាំងមូលក្នុងឆ្នាំ២០១៩។ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បាន លើកឡើងនូវការពិតជាក់ស្ដែងថា៖

        “ការបើកចំណាយប្រាក់ទុនវិនិយោគសាធារណៈ យឺតយ៉ាវ បាន បណ្ដាលឡើងនូវផលវិបាកដ៏ធ្ងន់ធ្ងរចំនួន៤។ ទីមួយគឺប៉ះពាល់ដល់កំណើនសេដ្ឋកិច្ច ដោយសារតែទុនជាកត្តាមួយក្នុងចំណោមកត្តាសំខាន់ៗចំពោះកំណើន។ ទីពីរគឺ ទុនវិនិយោគសាធារណៈតែងតែជាប្រភពធនធាននៃគម្រោងធំៗនិងសំណង់ ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ហេតុដូច្នេះបានជា ការបើកចំណាយប្រាក់ទុនវិនិ យោគយឺតយ៉ាវនឹងបណ្ដាលអោយប្រភពទុនផ្សេងៗរបស់ឯកជននិង បរទេសក៏មានភាពយឺតយ៉ាវអញ្ចឹងដែរ ហើយថែមទាំងប៉ះពាល់ដល់កិត្យានុភាពជាតិ ជំនឿ ទុកចិត្តរបស់វិនិយោគិននិងអ្នកផ្ដល់ហិរញ្ញប្បទានទៀតផង។ ទីបីគឺ បណ្ដាលឡើងការ ខ្ជះខ្ជាយ។ ហើយទីបួនគឺសហគ្រាសនិងវិនិយោគិនត្រូវទ្រាំទ្រការចំណាយបង្កើន បន្ថែម ការងារធ្វើត្រូវធ្លាក់ចុះ បំណុលកើនឡើង ហើយកិត្យា នុភាពអាជីវកម្មក៏ ធ្លាក់ចុះផងដែរ”។

        ហេតុដូច្នេះហើយ លោកនាយករដ្ឋមន្រ្តីបានសំណូមពរអោយបណ្ដាក្រសួង ស្ថាប័ន និងតំបន់នៅក្នុងកិច្ចប្រជុំលើកនេះត្រូវតែធ្វើអោយច្បាស់ថែមទៀតនូវមូល ហេតុនៃភាពយឺតយ៉ាវក្នុងការបើកចំណាយប្រាក់ទុនវិនិយោគសាធារណៈ។ ទន្ទឹម នឹងនោះ ដាក់ចេញនូវដំណោះស្រាយដើម្បីជំរុញល្បឿននៃការបើកចំណាយប្រាក់ ទុនវិនិយោគសាធារណៈ ជាពិសេសគឺចាប់តាំងពីពេលនេះរហូតដល់ចុងឆ្នាំ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ