នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញធ្វើជាអធិបតីនៅកិច្ច ប្រជុំអចិន្រ្តៃយ៍រដ្ឋាភិបាល

(VOVWORLD) - លោកនាយករដ្ឋមន្រ្តីបានសំណូមពរអោយក្រសួងផែនការនិងវិនិយោគធ្វើជាអធិបតី សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធនានា សុក្រិតសេចក្ដីព្រាងនៃ សេចក្ដីសម្រេចចិត្តអោយមានគុណភាពខ្ពស់ ក្នុងនោះរំលេចចេញនូវបញ្ហាចាំបាច់ ក្នុងឆ្នាំ២០២០ ដើម្បីដាក់ជូនរដ្ឋាភិបាល។

នារសៀលថ្ងៃទី២៩ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្រ្តីវៀត ណាមលោក Nguyen Xuan Phuc បានអញ្ជើញធ្វើជាអធិបតីនៅកិច្ចប្រជុំ អចិន្រ្តៃយ៍រដ្ឋាភិបាលជាមួយក្រសួង ស្ថាប័នមួយចំនួន ស្ដីអំពីភារកិច្ច ដំណោះ ស្រាយស្នូល ក្នុងការអនុវត្តផែនការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនិងគម្រោងថវិការដ្ឋ ឆ្នាំ២០២០ (សេចក្ដីព្រាងនៃសេចក្ដីសម្រេចចិត្តលេខ០១)។  

       លោកនាយករដ្ឋមន្រ្តីបានសំណូមពរអោយក្រសួងផែនការនិងវិនិយោគធ្វើជាអធិបតី សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធនានា សុក្រិតសេចក្ដីព្រាងនៃ សេចក្ដីសម្រេចចិត្តអោយមានគុណភាពខ្ពស់ ក្នុងនោះរំលេចចេញនូវបញ្ហាចាំបាច់ ក្នុងឆ្នាំ២០២០ ដើម្បីដាក់ជូនរដ្ឋាភិបាល។ បណ្ដាដំណោះស្រាយត្រូវតែធានា មូលដ្ឋានគ្រឹះនៃម៉ាក្រូសេដ្ឋកិច្ចប្រកបដោយស្ថិរភាព ព្រមទាំងជំរុញកំណើន យ៉ាងខ្លាំងក្លាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ