នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញផ្ញើរលិខិតទៅកាន់នាយករដ្ឋមន្រ្តីជប៉ុនហើយធ្វើសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្រ្តីឆែកអំពីការបង្កើនកិច្ចសហប្រតិបតិ្តការបង្ការទប់ស្កាត់ជំងឺ Covid-19

(VOVWORLD) - នាថ្ងៃទី២៣ មីនា នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញផ្ញើរលិខិតទៅកាន់នាយករដ្ឋមន្រ្តីជប៉ុនលោក Abe Shinzo ដោយចែករំលែកការលំបាកនិងការខូចខាតដែលជំងឺ Covid-19បាន បង្កឡើងចំពោះប្រជាជនជប៉ុន ហើយស្នើឲ្យបង្កើនកិច្ចសហប្រតិបតិ្តការ ដើម្បីបង្ការទប់ស្កាត់ជំងឺរាតត្បាតនេះផងដែរ។ 

ដោយឈរលើស្មារតីនៃ ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រទូលំទូលាយរវាងវៀតណាម-ជប៉ុន ហើយក្នុងឋានៈជាប្រទេសសម្របសម្រួលទំនាក់ទំនងអាស៊ាន-ជប៉ុនដំណាក់ កាលឆ្នាំ២០១៨-២០២១ ប្រធានអាស៊ានឆ្នាំ២០២០ និងសមាជិកមិន អចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអាណត្តិឆ្នាំ២០២០-២០២១នោះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានស្នើឲ្យប្រទេស ទាំងពីរបន្តសហការយ៉ាងស្អិតរមួតដើម្បីអភិវឌ្ឍទំនាក់ទំនងអាស៊ាន-ជប៉ុន យ៉ាងខ្លាំងក្លា ជំរុញកិច្ចសហប្រតិបតិ្តការវៀតណាម-ជប៉ុនឲ្យរីកចម្រើន ប្រកបដោយប្រសិទ្ធភាពលើវិស័យនយោបាយ ការទូត វិនិយោគ ពាណិជ្ជ កម្ម ការជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន ក៏ដូចជានៅវេទិកាតំបន់ និងអន្តរជាតិនានាផងដែរ។

        នាថ្ងៃដដែល លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអញ្ជើញ ធ្វើសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្រ្តីឆែកលោក Andrej Babis ដើម្បី ពិភាក្សាអំពីវិធានការសហប្រតិបត្តិការបង្ការទប់ស្កាត់ ជំងឺ Covid-19។ លោកនាយករដ្ឋមន្រ្តីឆែកបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាម ហើយមានគោលបំណងថា ប្រទេសទាំងពីរនឹងបន្តចែករំលែក ព័ត៌មាន បង្កើនកិច្ចសហប្រតិបតិ្តការបង្ការទប់ស្កាត់នឹងជំងឺរាតត្បាតនេះ។ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា វៀតណាម ត្រៀមខ្លួនជាស្រេចសហប្រតិបតិ្តការជាមួយឆែកនិងដៃគូផ្សេងៗទាំងអស់ ក្នុងការងារនេះ ព្រមទាំងស្នើឲ្យរដ្ឋាភិបាលឆែកបន្តបង្កលក្ខណៈងាយស្រួល សម្រាប់សហគមន៍ ជនវៀតណាមនៅឆែក ហើយធានាលក្ខណៈចាំបាច់ នានាដើម្បីបង្ការទប់ស្កាត់ជំងឺ Covid-19 ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ