នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញផ្ញើរលិខិតលើកទឹកចិត្តបណ្ដាគ្រូពេទ្យកម្មាភិបាលនិងបុគ្គលិកសុខាភិបាល

(VOVWORLD) - នាថ្ងៃទី២៥មីនា នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Nguyen XuanPhuc បានអញ្ជើញផ្ញើរលិខិតលើកទឹកចិត្តបណ្ដាគ្រូពេទ្យ កម្មាភិបាល និងបុគ្គលិក សុខាភិបាល។
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញផ្ញើរលិខិតលើកទឹកចិត្តបណ្ដាគ្រូពេទ្យកម្មាភិបាលនិងបុគ្គលិកសុខាភិបាល - ảnh 1បណ្ដាគ្រូពេទ្យសក្តិសមជាកម្លាំង ចំណានឈានមុខប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19។ (រូបថត៖ TTXVN) 

  ក្នុងលិខិត លោកនាយករដ្ឋមន្រ្តីបានលើកច្បាស់ថាការងារប្រយុទ្ធប្រឆាំង នឹងជំងឺ Covid-19 នៅវៀត ណាមសម្រេចបាននូវលទ្ធផលសំខាន់ៗ ដោយរាំងខ្ទប់ ការឆ្លងរីករាលដាលជំងឺពីខាងក្រៅ ហើយកំពុងគ្រប់គ្រងការឆ្លងរីករាលដាលក្នុង សហគមន៍។ ក្នុងការងារនេះ បណ្ដាគ្រូពេទ្យ កម្មាភិបាលនិងបុគ្គលិកសុខាភិបាលមិន ត្រឹមតែបានពង្រីកប្រពៃណី បង្ហាញឬទ្ធានុភាពគួរឲ្យមោទនភាពរបស់ ផ្នែកសុខាភិបាលទាំងមូលប៉ុណ្ណោះទេ ថែមទាំងរួមចំណែកបង្កើតឡើងជំនឿ ជឿជាក់ ការនឹងនរចិត្ត និងកម្លាំងចលករដើម្បីប្រទេសជាតិទាំងមូលរួមដៃប្រយុទ្ធ ប្រឆាំងនឹងជំងឺប្រកបដោយជោគជ័យទៀតផង។ បណ្ដាគ្រូពេទ្យសក្តិសមជាកម្លាំង ចំណានឈានមុខប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19។

នៅចំពោះមុខស្ថានភាពជំងឺដ៏ស្មុគស្មាញ ពិបាកទាយទុកជាមុន ហើយអាច អូសបន្លាយក្នុងរយៈពេលយូរអង្វែងនោះ លោកនាយករដ្ឋមន្រ្តីបានសំណូម ពរឲ្យគ្រូពេទ្យ កម្មាភិបាល និងបុគ្គលិកសុខាភិបាលទូទាំងប្រទេសត្រូវមានការប្ដេជ្ញា ចិត្តខ្ពស់ថែមទៀត ការទទួលខុសត្រូវច្រើនថែមទៀត ដើម្បីរួមជាមួយកម្លាំង ផ្សេងៗនិងប្រជាជនរុញថយក្រោយជំងឺរាតត្បាត។ លោកនាយករដ្ឋមន្រ្តីបាន ស្នើឲ្យជនរួមជាតិទូទាំងប្រទេសបន្តលើកទឹកចិត្ត ចែករំលែក រួមដៃគាំទ្រចំពោះ កម្លាំងយុទ្ធជនពាក់អាវស ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ដ៏ពោរពេញ ទៅដោយគ្រោះថ្នាក់លើកនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ