នាយករដ្ឋមន្រ្តវៀតណាមអញ្ជើញចូលរួមពិធីបង្ហាញមុខ មូលនិធិផ្លាស់ប្តូរថ្មីបច្ចេកវិទ្យាជាតិ

                            

នាយករដ្ឋមន្រ្តវៀតណាមអញ្ជើញចូលរួមពិធីបង្ហាញមុខ មូលនិធិផ្លាស់ប្តូរថ្មីបច្ចេកវិទ្យាជាតិ - ảnh 1
លោកនាយករដ្ឋមន្រ្តីវៀតណាមNguyen Tan Dung (រូបថតVOV)

Vovworld-  នារសៀលថ្ងៃទី៨មករា​ក្រសួងវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាវៀតណាមបាន
រៀបចំ​ពិធីបង្ហាញមុខមូលនិធិផ្លាស់ប្តូរថ្មីបច្ចេកវិទ្យាជាតិ។ការបង្កើតមូញលនិធិនេះគឺ
សំដៅបង្ហាញពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការលើកកំពស់គុណភាពនៃកំណើន
សេដ្ឋកិច្ចផ្លាស់ប្តូរថ្មីរូបសណ្ឋានកំណើនយកវិទ្យាសាស្រ្តបច្ចេកវិទ្យាការច្នៃប្រឌិតធ្វើ
ជាគ្រឹះស្ថាននិងកំលាំងចលករសំរាប់ការអភិវឌ្ឍន៍ដ៍ចីរភាពររបស់ប្រទេសជាតិ។ថ្លែង
មតិនៅឱកាសនេះនាយករដ្ឋមន្រ្តីវៀតណាមលោកNguyen Tan Dung បានវាយតំលៃ
ខ្ពស់ចំពោះការខំប្រឹងប្រែងរបស់ក្រសួងវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាក្នុងការបង្កើត
មូលនិធិនេះសំដៅជំរុញការផ្លាស់ប្តូថ្មីបច្ចេកវិទ្យានៃប្រទេសជាតិ។លោកសង្កត់ធ្ងន់
ថា៖“ ការងារផ្លាស់ប្តូថ្មីបច្ចេកវិទ្យាមានអត្ថន័យសម្រេចកំណត់ដើម្បីអង្គភាពអាជីវ​កម្ម
វៀតណាមបង្កើនសមត្ថភាពប្រកួតប្រជែងជាពិសេសគឺសមត្ថភាពប្រកួតប្រជែងនៃ
ផលិតផលសេវាកម្ម។ការលើកកំពស់សមត្ថភាពប្រកួតប្រជែងរបស់អង្គភាពអាជីវកម្ម
ក៍ជាការលើកកំពស់សមត្ថភាពប្រកួតប្រជែងជាតិដើម្បីបំពេញសំណូមពរនៃកិច្ចការ
កសាង អភិវឌ្ឍន៍ និងអភិវឌ្ឍន៍ប្រ​ទេសជាតិ។     “
តាម លោកនាយករដ្ឋមន្រ្តីNguyen Tan Dungថា៖មូលនិធិនេះនឹងត្រូវ​បានបំ​រើសកម្មភាព
ផ្លាស់ប្តូរថ្មីបច្ចេកវិទ្យារបស់អង្គភាពអាជីវកម្មនិងប្រទេសជាតិព្រមទាំងលើកកំពស់
សមត្ថភាពប្រកួតប្រជែងនៃខឿនសេដ្ឋកិច្ចទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ