នាយករដ្ឋមន្រ្តីវៀតណាមអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅថៃ

នាយករដ្ឋមន្រ្តីវៀតណាមអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅថៃ - ảnh 1
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung

(VOVworld) - តាមសេចក្ដីអញ្ជើញរបស់នាយករដ្ឋមន្រ្តីថៃលោក Prayut Chan-ocha
នាព្រឹកថ្ងៃទី២៣ កក្កដា នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung និង
លោកជំទាវរួម ជាមួយគណៈប្រតិភូវៀតណាមបានចាកចេញពីរដ្ឋធានីហាណូយ
អញ្ជើញទៅបំ ពេញទស្សនកិច្ចជាផ្លូវការនៅថៃ។នាយករដ្ឋមន្រ្តីទាំង២រូបនឹងធ្វើ
សហអធិបតី សម័យប្រជុំគណៈរដ្ឋមន្រ្តីរួមវៀតណាម-ថៃលើកទី៣។

ដំណើរទស្សនកិច្ចជាផ្លូវការនៅថៃរបស់នាយករដ្ឋមន្រ្តីលោក Nguyen Tan Dung សំ
ដៅពង្រឹងនិងពង្រីកទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម-ថៃលើគ្រប់វិស័យ ជា
ពិសេសគឺនយោបាយ សន្តិសុខការពារជាតិ សេដ្ឋកិច្ចពាណិជ្ជកម្ម ជាដើមព្រមទាំង
ជំរុញកិច្ចសហប្រតិបតិ្តការរវាងប្រទេសទាំង២ក្នុងយន្តការសហប្រតិបតិ្តការអនុតំ
បន់និងតំបន់ទៀតផង។ ក្រោយពីផ្នែកព័ត៌មាន សូមអញ្ជើញលោកអ្នកនាងតាម
ដានស្ដាប់អត្ថបទសរសេរ មានចំណងជើង “នាំទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀត
ណាម-ថៃអភិវឌ្ឍន៍យ៉ាង ទូលំទូលាយ” របស់អ្នកនិពន្ធនៃវិទ្យុសម្លេងវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ