នាយករដ្ឋមន្រ្តីវៀតណាមអញ្ជើញធ្វើជាប្រធានកិច្ចប្រជុំក្រុមនិពន្ធនៃអនុគណៈកម្មការសេដ្ឋកិច្ចសង្គមនៃមហាសន្និបាតលើកទី១៣របស់បក្ស

(VOVWORLD) - នាយប់ថ្ងៃទី២១ ខែកក្កដា នៅខេត្ត Vinh Phuc នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc ប្រធានអនុគណៈកម្មការសេដ្ឋកិច្ចសង្គមនៃមហា សន្និបាតតំណាងទូទាំងប្រទេសលើកទី១៣របស់បក្សកុម្មុយនិស្តវៀតណាម បាន អញ្ជើញធ្វើជាប្រធានកិច្ចប្រជុំក្រុមនិពន្ធនៃអនុគណៈកម្មការ។ 

នេះជាក្រុមដែល ទទួលខុសត្រូវក្នុងការប្រមូលផ្ដុំយោបល់ បំពេញពង្រាងយុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋ កិច្ចសង្គមចាប់ពីឆ្នាំ២០២១ដល់ឆ្នាំ២០៣០ និងទិសដៅអភិវឌ្ឍសេដ្ឋកិច្ចសង្គម ចាប់ពីឆ្នាំ២០២១ដល់ឆ្នាំ២០២៥។

        នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានស្នើអោយបណ្ដាក្រុមដែល ស្រាវជ្រាវលើវិស័យសេដ្ឋកិច្ច ផលិតកម្ម កិច្ចការផ្ទៃក្នុង សង្គមកិច្ច ការពារជាតិ សន្តិសុខ កិច្ចការបរទេសនិងបរិស្ថាន ត្រូវតែលើកកំពស់ស្មារតីទទួលខុសត្រូវ ដោយស្រាវជ្រាវនិងពិភាក្សាយ៉ាងហ្មត់ចត់ដើម្បីដាក់ចេញការព្យាករណ៍ស្ដីពីទិសដៅអភិវឌ្ឍនៃវិស័យនីមួយៗអោយបានសមស្របនឹងស្ថានភាពអន្តរជាតិក៏ដូចជាស្មារតីច្នៃប្រឌិតរបស់ប្រទេសជាតិផងដែរ។

        លើវិស័យសេដ្ឋកិច្ច លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា ទ្រង់ទ្រាយនៃ សេដ្ឋកិច្ចវៀតណាម នាបច្ចុប្បន្នមិនមែនតូចតាចនោះឡើយ ហេតុនេះហើយ ក្រុម និពន្ធត្រូវតែស្រាវជ្រាវដើម្បីដាក់ចេញទិសដៅអភិវឌ្ឍថ្មីសម្រាប់ប្រទេសជាតិតាមស្មារតីផ្លាស់ប្ដូរថ្មី ច្នៃប្រឌិត ដើម្បីជួយអោយប្រទេសជាតិក្ដាប់ជាប់បាននូវឱកាស រីកចម្រើនទៅមុខប្រកបដោយចីរភាព។ ក្រៅពីនោះ ក្រុមនិពន្ធត្រូវតែដាក់ចេញនូវ ទិសដៅអភិវឌ្ឍដោយឈរលើស្មារតីធានាបានបរិយាកាសន្តិភាពនិងស្ថិរភាពសម្រាប់ប្រទេសជាតិ ព្រមទាំងត្រូវរក្សារឹងមាំនូវរបបនយោបាយ ក៏ដូចជាធានាតួនាទីដឹកនាំ របស់បក្សកុម្មុយនិស្តវៀតណាមចំពោះសង្គមផងដែរ។ អ្វីៗទាំងអស់នោះ ត្រូវ ដាក់ក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្ម ការធ្វើសមាហរណកម្មអន្តរជាតិយ៉ាងទូលំ ទូលាយរបស់វៀតណាម កិច្ចការពារបរិស្ថាន ការកាត់បន្ថយគ្រឿងប្ល៉ាស្ទិកដែល ប្រើប្រាស់តែម្ដង និងការទប់ទល់នឹងបម្រែបម្រួលអាកាសធាតុផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ