នាយករដ្ឋមន្រ្តីសឹង្ហបុរីលើកកំពស់តួនាទីរបស់ច្បាប់អន្តរជាតិក្នុងការដោះស្រាយបញ្ហានៅសមុទ្រខាងកើត

នាយករដ្ឋមន្រ្តីសឹង្ហបុរីលើកកំពស់តួនាទីរបស់ច្បាប់អន្តរជាតិក្នុងការដោះស្រាយបញ្ហានៅសមុទ្រខាងកើត - ảnh 1
នាយករដ្ឋមន្រ្តីសឹង្ហបុរី Lee Hsien Loong (រូបថតៈ AFP )


(VOVworld)-ថ្លែងមតិក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាទំនាក់ទំនងកិច្ចការបរទេស នៅ
រដ្ឋធានីវ៉ាស៊ីងតោន នាថ្ងៃទី២៤មិថុនា នាយករដ្ឋមន្រ្តីសឹង្ហបុរី លោក Lee Hsien Long
បានចាត់ទុកថា ជំលោះដែនទឹកនៅសមុទ្រខាងកើត​ត្រូវដោះស្រាយ តាមច្បាប់អន្តរ
ជាតិ មិនមែនដោយកម្លាំងឡើយ។ លោក Lee Hsien Long បានអះអាងថា សឹង្ហបុរីគាំទ្ររាល់ការខំប្រឹងប្រែងរបស់សមាគមបណ្តាប្រជាជាតិ អាស៊ីអាគ្នេយ៍ (អាស៊ាន)ក្នុងការចរចារជាមួយចិនអំពីក្រមប្រតិបត្តិតំបន់នៅ សមុទ្រខាងកើត (COC)ដើម្បីគ្រប់គ្រងនិងដោះស្រាយរាល់ជំលោះដែនទឹក ដែល កំពុងតានតឹង
ឡើងក្នុងតំបន់។ លោក Lee Hsien Long សង្កត់ធ្ងន់ថា ច្បាប់អន្តរ ជាតិត្រូវស្រូប
យកទម្ងន់ធំក្នុងរបៀបដោះស្រាយរាល់ជំលោះនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ